**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

ឯកឧត្តមរដ្ឋមន្រ្តី អ៊ាង សុផល្លែត អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១៣ នៅវត្តអំពិលតាពក និងវត្តប្រាសាទព្រះធាតុបាស្រី ក្នុងស្រុកអូររាំងឳ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន រួមជាមួយមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១៣នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តអំពិលតាពក និងវត្តប្រាសាទព្រះធាតុបាស្រី ក្នុងស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ។

ការអញ្ជើញចូលរួមក្នុងពិធីសាសនាប្រពៃណីជាតិនេះ គឺដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន និងក្រុមគ្រួសារបរិស្ថាន ដែលបានលះបង់ពលីកម្លាំងកាយ កម្លាំងចិត្តដើម្បីបុព្វហេតុជាតិមាតុភូមិ និងបានចែកឋានទៅកាន់លោកខាងមុខ សូមបានទទួលនូវមនុញ្ញផលកុំបីឃ្លៀងឃ្លាតឡើយ។ កម្លាំងបុណ្យដែលកើតពីសទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងបរិស្ថាននេះ សូមចែករំលែកជូនដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបឱ្យរួចចាកផុតពីឧបទ្រពចង្រៃទាំងពួងផងទាំងឡាយ ហើយទទួលបាននូវពុទ្ធពរ ៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ។

សូមរម្លឹកជូនថា ពិធីបុណ្យភ្ជុំបិណ្ឌប្រព្រឹត្តតាមទំនៀម២ គឺទី១ទំនៀមព្រះពុទ្ធសាសនា និងទំនៀមទី២ គឺតាមអ្នកស្រុក ជាទម្លាប់តរៀងមក ឱ្យតែដល់រនោចនៃខែភទ្របទ ដែលស្ថិតនៅក្រោមផ្ទៃមេឃពោរពេញទៅដោយពពក ទឹកពេញអាកាស បណ្តាលភាពស្រអាប់ ក្នុងរាត្រីគ្មានពន្លឺព្រះចន្ទ និងភ្លៀងរលឹមជាប្រចាំផង អ្នកស្រុកគេមានជំនឿថា ស្តេចមច្ចុរាជ បានដោះលែងសត្វនរកប្រែត អោយមករកញាតិមិត្ត និងកូនចៅ ដើម្បីទទួលយកនូវកុសលផលបុណ្យ តែបើសត្វប្រែតនរកទាំងនោះរក៧វត្តហើយពុំឃើញ និងពុំមានសាច់ញាតិណាឧទ្ទិសផលបុណ្យទេ ពួកគេនឹងយំសោកសង្រែងជាក់ជាមិនខាន។ ប៉ុន្តែបើយោងតាមព្រះពុទ្ធសាសនាវិញបានអោយដឹងដែរថា កាលណោះមានព្រះពុទ្ធមួយព្រះអង្គ ព្រះនាម ហោសសក្ត័ ជាក្សត្រដែលបានត្រាស់ដឹង ខណៈនោះព្រះអនុជទាំង៣ព្រះអង្គ ក៏មានសទ្ធាជ្រះថ្លាចង់ធើ្វទានជាមួយម្ចាស់បង ក៏ប៉ុន្តែព្រះមហាក្សត្រជាព្រះបិតា ព្រះនាមមហិទរាជថា ធ្វើទាន់អស់ចិត្តយើងសិនចាំឯងធ្វើ។ លុះដល់ថ្ងៃក្រោយមក ស្រុកកើតកលិយុគតាមជាយដែនត្រូវបញ្ជូនព្រះអង្គទាំងបីរូបទៅបង្ក្រាបជនឈ្លានពាននៅជាយដែន តែដោយសារសទ្ធាជ្រះថ្លាបានជួយទ្រង់ទាំងបីប្រកបដោយជោគជ័យ និងសម្រេចគ្រប់ភារកិច្ច ត្រលប់មកវិញជួបព្រះមាតា បិតា ដោយសេចក្តីរីករាយត្រេកអរ ហើយចាប់តាំងពីពេលនោះមក ព្រះបិតាក៏អនុញ្ញាតឱ្យបុត្រទាំងបីព្រះអង្គធ្វើទាន រក្សាសីលតទៅ ៕

អត្ថបទដែលជាប់ទាក់ទង