**ឯកឧត្តម ប្រាក់ សំអឿន ក្រាបបង្គំទូលថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ព្រះវស្សា**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវពលរដ្ឋខ្មែរជួយទិញ និងគាំទ្របន្លែផ្លែឈេីក្នុងស្រុក**ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង អញ្ជើញចុះត្រួតពិនិត្យសំណង់ គំរោងសាងសង់អគារភេវរកម្ម រោងដាក់គ្រឿងចក្រ និងពិនិត្យទីលានបាញ់គ្រាប់ពិតនៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់**នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ចុះពិនិត្យវឌ្ឍនភាពការត្រៀមរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា**ឯកឧត្តម វ៉ា ថន អញ្ជើញសម្ពោធទីស្នាក់ការគណបក្សប្រជាជនកម្ពុជានៅឃុំកោះកោះខ្ញែរ ស្រុកសំបូរ និងបង្ហាញនូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ**ចិនអំពាវនាវឱ្យមានទំនាក់ទំនងស្ថិរភាពជាមួយកូរ៉េខាងត្បូង ទោះបីជាមានការលំបាកក៏ដោយ**វគ្គបណ្ដុះបណ្ដាលជូនដល់ គធ.ខប គណបក្សនយោបាយ និងភាគីពាក់ព័ន្ធ ស្ដីពីការឃោសនាបោះឆ្នោត ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ បានបិទបញ្ចប់**ឃាតកម្មកាប់សម្លាប់យុវជនម្នាក់ និងរបួសធ្ងន់ម្នាក់នៅក្រុងបានលុង កម្លាំងអាវុធហត្ថរួមគ្នាតាមចាប់ជនល្មើស២នាក់ ក្រោយធ្វើសកម្មភាពបាន៦ថ្ងៃ**ព្រះករុណព្រះមហាក្សត្រ ចំណាយព្រះកាយប្រមាណ២០ឆ្នាំ ដើម្បីតែបុព្វហេតុសន្តិភាព និងមនុស្សធម៌**មន្រ្តីជំនាញដុតបំផ្លាញចោលសាច់បង្កកខូចគុណភាព ជិត៦០០គីឡូក្រាម នៅខេត្តពោធិ៍សាត់**នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញសំណេះសំណាល សួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៅកងពលតូចអន្តរាគម៍លេខ១**ឈប់យល់ច្រឡំ៖ ករណីការបង្ហោះផ្សាយថា «សមត្ថកិច្ចស្រុកថ្មគោលវាយប្រជាពលរដ្ឋនឹងមួកសុវត្ថិភាព និងមានការប្រើប្រាស់អាវុធបាញ់គំរាមប្រជាពលរដ្ឋនោះ» គឺជាវីដេអូចាស់**អភិបាលខេត្តកំពត ស្នើឱ្យអ្នកពាក់ព័ន្ធចូលរួមបង្កើនការលើកកម្ពស់វិស័យទេសចរណ៍ ពិសេសរក្សាសេចក្តីថ្នៃថ្នូរ និងកិត្តិយសរបស់ខេត្តតាមរយៈការទទួលបដិសណ្ឋាកិច្ចល្អ**មនុស្ស​១៤​នាក់​បាន​ស្លាប់ និង​រាប់​សិប​នាក់​ទៀត​រង​របួស បន្ទាប់​ពី​បាក់​ផ្ទាំង​ប៉ាណូ​ក្រុង​បុមបៃ**លោក ពូទីន នឹងទៅបំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ ចាប់ពីថ្ងៃ​ទី១៦-១៧ ខែ​ឧសភា ដើម្បី​ពង្រឹង​ភាព​ជា​ដៃគូ​**«ការអភិវឌ្ឍគឺជាគន្លឹះ» អាហារថ្ងៃត្រង់មួយពេលនេះ បានធ្វើឱ្យសេដ្ឋកិច្ចឯកជនចិន ចូលផ្លូវល្បឿនលឿន**សម្តេច ម៉ែន សំអន បន្តជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ស្រុកចន្ទ្រា ស្រុកស្វាយទៀប និងក្រុងបាវិត នៃខេត្តស្វាយរៀង**ប្រធានព្រឹទ្ធសភាកម្ពុជា ផ្ញើលិខិតថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម Miloš Vystrčil ប្រធានព្រឹទ្ធសភាឆេក**ប្រធានព្រឹទ្ធសភាឆេក ផ្ញើសារលិខិតអបអរសាទរ ជូនសម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសជាប់ឆ្នោតជាប្រធានព្រឹទ្ធសភាកម្ពុជា**ប្រធានព្រឹទ្ធសភាកម្ពុជា ផ្ញើលិខិតថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម Miloš Vystrčil ប្រធានព្រឹទ្ធសភាឆេក

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ប្រគល់កុំព្យូទ័រ ២០០គ្រឿង ជូនវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា យកទៅប្រើប្រាស់សម្រាប់ជាប្រយោជន៍ដល់ការអភិវឌ្ឍធនធានមនុស្សឌីជីថល

ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញប្រគល់កុំព្យូទ័រ ២០០គ្រឿង ជូនវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា តំណាងដោយឯកឧត្តម ប៊ុន ភារិន នាយកវិទ្យាស្ថាន​។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានមានប្រសាសន៍ថា កាលពីឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធីបាឋកថាស្ដីអំពី “ការវិវត្តនៃវិស័យទូរគមនាគមន៍នៅកម្ពុជា” ជូនដល់សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិត នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រី ពិនិត្យឃើញថាវិទ្យាស្ថានមានតម្រូវការក្នុងការបង្រៀនលើជំនាញបច្ចេកវិទ្យាឌីជី​ ហើយសម្រេចផ្តល់កុំព្យូទ័រចំនួន ២០០គ្រឿង និងបានផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង ដល់និស្សិតពូកែ​ ជនជាតិភាគតិច​ និងមានជីវភាពលំបាក​ សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យានៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ចំពោះកុំព្យូទ័រ ២០០គ្រឿនដែលបានប្រគល់ជូននៅពេលនេះ ជាប្រភេទកុំព្យូទ័រដែលមានសមត្ថភាពខ្ពស់ ដើម្បីឆ្លើយតបនឹងការរៀនបច្ចេកវិទ្យាដែលមានភាពស្មុគស្មាញ របស់មុខវិជ្ជានីមួយៗ។

ជាការឆ្លើយតប ឯកឧត្តម ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រី ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា ជាពិសេសលើជំនាញបច្ចេកវិទ្យាឌីជីថលផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង