**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**លោក Rubio៖ គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ**ទីបញ្ជាការកងទ័ពកណ្តាលអាម៉េរិកប្រកាសថា កងទ័ពខ្លួន បានបន្តបើកវាយប្រហារទៅលើកោះកេស (Qeshm) ជាកោះធំជាងគេរបស់អ៊ីរ៉ង់**នាយឧត្តមសេនីយ៍ ស ថេត ដាក់បទបញ្ជាដល់អង្គភាពពាក់ព័ន្ធ បង្កើនការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត**ឯកឧត្តម គន់ គីម៖ អាជ្ញាធរឃុំសង្កាត់ទាំងអស់នៅក្នុងមូលដ្ឋានខេត្តឧត្ដរមានជ័យ គួរតែសម្របសម្រួលរឿងវិវាទ និងករណីក្មេងទំនើងឱ្យអស់លទ្ធភាព ចុងក្រោយទើបបញ្ជូនមកតុលាការ

ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម អមស្ថានទូតចិនប្រចាំកម្ពុជា ឯកភាព និងបង្ហាញនូវការប្តេជ្ញាខ្ពស់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ដោយផ្អែកលើស្មារតីនៃការកសាងសហគមន៍វាសនារួមគ្នា

ភ្នំពេញ៖ នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យលោកជំទាវ Zhong Jie ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម អមស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅប្រទេសកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ លោកជំទាវទីប្រឹក្សា និងបានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាប្រពៃណីដ៏ល្អ និងជាបងប្អូនរវាងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា ដែលបានសម្រេចនូវលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈលើគ្រប់វិស័យ ជាពិសេស វិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ, និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលមិនមែនគ្រាន់តែជាគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ប៉ុណ្ណោះទេ តែក៏បានដើរតួជាផ្នែកមួយយ៉ាងសំខាន់នៃការតភ្ជាប់គោលនយោបាយអភិវឌ្ឍន៍ និងសេដ្ឋកិច្ច ពាណិជ្ជកម្ម ការតភ្ជាប់រវាងមនុស្ស និងមនុស្ស ស្ថាប័ន និងស្ថាប័ននៃប្រទេស និងប្រជាជនទាំងពីរផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានសម្តែងនូវស្មារតីសុទិដ្ឋិនិយមចំពោះសក្តានុពល និងផ្លែផ្កាជាច្រើនផ្សេងទៀត ដែលអាចសម្រេចបានក្រោមភាពជាដៃគូដ៏ជិតស្និទ្ធនេះ តាមរយៈការចាប់យកកាលានុវត្តភាពនៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាយុទ្ធសាស្ត្រ និងគ្រប់ជ្រុងជ្រោយកម្ពុជា ចិន នៅក្នុងក្របខណ្ឌនៃការអនុវត្ត ផែនការសកម្មភាពស្តីពីការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន នៅក្នុងយុគសម័យថ្មីឆ្នាំ២០២៤-២០២៨ ដែលជាផែនការសហប្រតិបត្តិការយ៉ាងសំខាន់សម្រាប់ជាផលប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ និងបានលើកទឹកចិត្តឱ្យមានការពន្លឿនការអនុវត្តផែនការសកម្មភាពនេះ។

លោកជំទាវទីប្រឹក្សា ក៏បានឯកភាព និងបានបង្ហាញនូវការប្តេជ្ញាខ្ពស់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ដោយផ្អែកលើស្មារតីនៃការកសាងសហគមន៍វាសនារួមគ្នារវាងប្រទេសទាំងពីរនេះ។

ដើម្បីចែករំលែកទស្សនៈអំពីលទ្ធភាពលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ និង លោកជំទាវទីប្រឹក្សា បានកត់សម្គាល់នូវការបន្ស៊ីគ្នារវាងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយអភិវឌ្ឍន៍នានា ដើម្បីទាញយកប្រយោជន៍ពីសហថាមភាពនៃយុទ្ធសាស្ត្រទាំងនេះ ជូនប្រជាជននៃប្រទេសទាំងពីរ។

ក្នុងស្មារតីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងពីលទ្ធភាពរៀបចំអនុស្សរណៈនៃការយោគយល់គ្នារវាងទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងនាមជាសេនាធិការក្នុងការសម្របសម្រួល និងតាមដានការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាមួយនឹងស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍នានា ក្រោមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងបានលើកឡើងនូវវិស័យចំនួន៣ ដែលប្រទេសទាំងពីរ អាចពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត រួមមាន៖ ទី១) ការសម្របសម្រួលគោលនយោបាយអភិវឌ្ឍន៍ ទី២) ការលើកកម្ពស់ប្រសិទ្ធភាពនៃការតាក់តែងច្បាប់ និងទី៣) ការលើកកម្ពស់សមត្ថភាពរបស់មន្ត្រីរាជការ។

ក្រៅពីនេះ ភាគីទាំងពីរ ក៏បានឯកភាពចាប់ផ្តើមសិក្សាស៊ីជម្រៅលើទស្សនាទាននៃគម្រោង «ច្រករបៀងមច្ឆានិងអង្ករ» (Fish and Rice Corridor) និង «ច្រករបៀងការអភិវឌ្ឍឧស្សាហកម្ម» (Industrial Development Corridor) ដោយផ្តោតលើទិដ្ឋភាពសេដ្ឋកិច្ច បរិស្ថាន បច្ចេកវិទ្យា ហើយជាពិសេសលើទិដ្ឋភាពសង្គម និងជីវភាពរបស់ប្រជាជនកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ព្រមទាំង លោកជំទាវទីប្រឹក្សា ក៏បានឯកភាពពន្លឿនការពិភាក្សាជួសជុល និងកែលម្អអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលជានិមិត្តរូបនៃចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងបានឯកភាពរៀបចំកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់សមត្ថភាពមន្ត្រីរាជការក្នុងទីស្តីការគណៈរដ្ឋមន្ត្រី។

ជាកិច្ចបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានថ្លែងអំណរគុណជាថ្មីម្តងទៀតជូនចំពោះ លោកជំទាវទីប្រឹក្សា និងជាពិសេសរដ្ឋាភិបាល និងប្រជាជនចិន ដែលបានគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាលើស្ទើរគ្រប់វិស័យ។ លោកជំទាវទីប្រឹក្សា បានសម្តែងសេចក្តីរីករាយ និងការប្តេជ្ញាចិត្តចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន និងរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឱ្យបានរីកចម្រើនមួយកម្រិតថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង