យ៉ាងហោចណាស់ ពលរដ្ឋអាមេរិកឡាទីន ៤នាក់បានស្លាប់ បន្ទាប់ពីក្រុមហាម៉ាស់ វាយប្រហារលើអ៊ីស្រាអែល

បរទេស៖ យ៉ាងហោចណាស់ពលរដ្ឋអាមេរិកឡាទីន៤នាក់បានស្លាប់ និង១៥នាក់បាត់ខ្លួន បន្ទាប់ពីការវាយប្រហាររបស់ពួកហាម៉ាសលើអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍។
រដ្ឋមន្ត្រីការបរទេសអាហ្សង់ទីន លោក Santiago Cafiero បានឲ្យដឹងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃចន្ទថា ជនជាតិអាហ្សង់ទីន ៤នាក់បានស្លាប់ និង៤នាក់បានបាត់ខ្លួនចាប់តាំងពីថ្ងៃសៅរ៍។
ក្រសួងការបរទេសប៉ាណាម៉ាបានរាយការណ៍ថាស្ត្រីជនជាតិប៉ាណាម៉ាម្នាក់បានបាត់ខ្លួនបន្ទាប់ពីការវាយប្រហារ។ ទន្ទឹមនឹងនោះ នៅប្រទេសម៉ិកស៊ិក ប្រធានាធិបតី Andrés Manuel López Obrador បានឲ្យដឹងថា ចំនួនជនជាតិម៉ិកស៊ិកដែលបាត់ខ្លួនពេលនេះមានចំនួនបីនាក់ហើយ។
ប្រភព៖ CNN
ប្រែសម្រួលដោយ៖ {ឡាយ លីហួ}
