ឧបនាយករដ្ឋមន្ត្រី ទៀ សីហា អនុញ្ញាតឱ្យនាយការិយាល័យ អនុព័ន្ធយោធាជើងអាកាសថៃចាស់ និងថ្មី ចូលជួបសម្តែងការគួរសម និងជម្រាបលា

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឱ្យវរសេនីយ៍ឯក Anirut Rattaporn នាយការិយាល័យអនុព័ន្ធយោធាជើងអាកាសថៃ(ចាស់) និងវរសេនីយ៍ឯក Patha Kantabtim នាយការិយាល័យអនុព័ន្ធយោធាជើងអាកាសថៃ(ថ្មី)ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា និងការបង្ហាញខ្លួនរបស់នាយការិយាល័យអនុព័ន្ធយោធាជើងអាកាសថៃ(ថ្មី)ផងដែរ។
