សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ម្ចាស់ផ្ទះ ម្ចាស់បន្ទប់ កុំដំឡើងថ្លៃឈ្នួល នៅឆ្នាំក្រោយ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ម្ចាស់ផ្ទះ ម្ចាស់បន្ទប់ កុំដំឡើងថ្លៃឈ្នួលផ្ទះ ឈ្នួលបន្ទប់នៅឆ្នាំ២០២៤។
សម្តេចធិបតី បានមានប្រសាសន៍បែបនេះក្នុងឱកាសដែលសម្តេចបានអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ និយោជិត នៅខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបន្តថា នាពេលខាងមុខនឹងមានក្រុមហ៊ុនអាមេរិកជាច្រើន មកសិក្សាពីការវិនិយោគនៅកម្ពុជា ៕
