ឧត្តមសេនីយ៍ទោ ហួត សុធី បន្តចុះជួបជាមួយអាជ្ញាធរមូលដ្ឋាន គាំទ្រជម្រុញ និងពង្រឹងការងារអនុវត្តការងារនគរបាលនិងសហគមន៍ នៅឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង

ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ បានបន្តចុះជួបជាមួយអាជ្ញាធរមូលដ្ឋាន សហគមន៍ និង ប្រជាពលរដ្ឋ គាំទ្រជម្រុញ និងពង្រឹងការងារអនុវត្តការងារនគរបាលនិងសហគមន៍ នៅឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី លោក ថន កុត អភិបាលរងស្រុក, លោកវរសេនីយ៍ឯក ស៊ូ នូវ អធិការនគរបាលស្រុក លោកអធិការរង លោកនាយ-នាយរង-មន្ត្រីប៉ុស្តិ៍, ក្រុមប្រឹក្សាឃុំ, មេភូមិ អនុភូមិនិងប្រជាការពារភូមិ សហគមន៍ សរុបចំនួន ៨១ នាក់/ ស្រី ០៨ នាក់។
ក្នុងកិច្ចប្រជុំ ដ៏មានសារៈសំខាន់នេះ លោក ស្នងការ ក៏បានមានប្រសាសន៍សង្គត់ធ្ងន់លើ តួនាទីភារកិច្ច ការងារនគរបាល និងសហគមន៍ ដោយផ្តោតសំខាន់លើខ្លឹមសារមួយចំនួនដូចជា៖
១. ធ្វើឲ្យនគរបាល កាន់តែគៀកជិតស្និតជាមួយអាជ្ញាធរពាក់ព័ន្ធ រួមនឹងប្រជាពលរដ្ឋ។
២. ចូលរួមយ៉ាងផុសផុលរាល់សកម្មភាពសង្គម ដើម្បីផលប្រយោជន៍រួម។
៣. រួមគ្នាបង្ការទប់ស្កាត់រាល់បទល្មើស លួច ឆក់ ប្លន់ គ្រប់ប្រភេទ។
៤. បង្រ្កាប និងទប់ស្កាត់នូវក្មេងទំនើងដែលតែងតែបង្ក ភាពអសន្តិសុខ ក្នុងមូលដ្ឋាន
៥. ផ្តល់សេវាសាធារណៈឲ្យបានល្អ ឆាប់រហ័សប្រកបដោយទំនុកចិត្ត។
៦. បានណែនាំដល់ប៉ុស្តិ៍ក៏ដូចជាឃុំ-សង្កាត់អោយសហការរួមគ្នាគិតរិះរកដំណោះស្រាយបញ្ហាប្រឈមនានានៅក្នុងមូលដ្ឋាន។
៧. ចុះល្បាតត្រួតពិនិត្យតាមគោលដៅដែលងាយរងគ្រោះ ជាប្រចាំ។
ជាចុងក្រោយ លោកឧត្ដមសេនីយ៍ទោ ស្នងការ បានណែនាំទៅដល់កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមអនុវត្តស្មារតីអង្គប្រជុំអោយមានប្រសិទ្ឋភាព ដោយទទួលខុសត្រូវ ៕
