អង្គភាពសារព័ត៌មាន HOT News Asia សូមសម្ដែងនូវការសោកស្ដាយ និងសុំទោសជាសាធារណៈ ចំពោះឯកឧត្ដម លី តៃសេង ចំពោះកំហុសឆ្គងក្នុងការកាត់តរូបភាពខុស ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសឯកឧត្ដម

ភ្នំពេញ៖ អង្គភាពសារព័ត៌មាន HOT News Asia សូមសម្ដែងនូវការសោកស្ដាយ ចំពោះកំហុសបច្ចេកទេស ដែលមានការភាន់ច្រឡំកាត់តរូបភាព ខុសធ្វើឲ្យប៉ះពាល់ដល់កិត្តិយសឯកឧត្ដម លី តៃសេង សាស្ត្រាចារ្យច្បាប់ និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនមេធាវី និងមន្ទីរសារការី អេច ប៊ី អេស ។
ដើមហេតុដែលនាំឲ្យមានការកាត់តរូបភាពខុសនេះ មុនដំបូងក្រុមការងារបានសរសេរអត្ថបទដែលមានចំណងជើងថា «ឈ្មោះ តាំង សំណាង កំពុងលួចប្រកបវិជ្ជាជីវៈមេធាវី ខុសច្បាប់ដោយបង្កើតការិយាល័យ ធៀន ភីង ប្រឹក្សាច្បាប់ (អាជីវកម្មនិងច្បាប់មេធាវី) ខណៈខ្លួនមិនមែនជាមេធាវី» ។ ដោយក្រុមការងារបានយករូបភាពឯកឧត្ដម លី តៃសេង ដោយច្រឡំថារូបឈ្មោះ តាំង សំណាង មកកាត់តដើមបង្ហោះ ។
អង្គភាពយើងខ្ញុំសូមធ្វើការសុំទោសឯកឧត្ដម លី តៃសេង សាស្ត្រាចារ្យច្បាប់ និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនមេធាវី និងមន្ទីរសារការី អេច ប៊ី អេស និងសង្ឃឹមថា ឯកឧត្ដម ទទួលយកនូវការសុំទោសនេះ ។
សេចក្ដីដូចមានជម្រាបជូនខាងលើសូម ឯកឧត្ដម លី តៃសេង សាស្ត្រាចារ្យច្បាប់ និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនមេធាវី និងមន្ទីរសារការី អេច ប៊ី អេស ទទួលនូវការគោរពរាប់អានអំពីអង្គភាពយើងខ្ញុំ ៕
