ក្រុមការងារ១០០រាត្រី បន្តបេសកកម្មសិក្សាស្រាវជ្រាវ អំពីការអភិវឌ្ឍមូលដ្ឋាននៅឃុំសេដ្ឋី

ភ្នំពេញ៖ ឃុំសេដ្ឋីស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មិនឆ្ងាយពីភ្នំពេញប៉ុន្មានទេ។ ពលរដ្ឋភាគច្រើននៅឃុំសេដ្ឋី រស់ពឹងការងាររោងចក្រ និងកសិកម្មដើម្បីម៉ារស់។ ការអភិវឌ្ឍឃុំពឹងអាស្រ័យលើគំនិតរបស់ថ្នាក់ដឹកនាំឃុំ នឹងសូមណូមពររបស់ពលរដ្ឋ ដែលខ្វះគំនិតស្រាវជ្រាវ និងនវានុវត្តន៍។
អំពីការប្រើប្រាស់ថវិការពីថ្នាក់ជាតិ ឃុំបានប្រើប្រាស់ថវិការ ដើម្បីពង្រឹងវិស័យកសិកម្មតែមិនទទួលបានលទ្ឋផល ក៏ប្តូរមកក្នុងឆ្នាំ 2023 សម្រេចសាងសងផ្លូវបេតុងបាន១ខ្សែរ។
អំពីការអភិវឌ្ឍ ជីវភាពពលរដ្ឋក្នុងមូលដ្ឋាន ឃុំពុំមានគំនិត ឬសិក្សាដាក់គោលនយោបាយដើម្បីជម្រុញជីវភាពពលរដ្ឋក្នុងមូលដ្ឋាន ដោយសារខ្វះធនធានមនុស្ស ថវិការ សិក្សាស្រាវជ្រាវ និងការគាំទ្រពីស្រុក ខេត្ត ក្រសួង។ ការជម្រុញជីវភាពពលរដ្ឋមូលដ្ឋានតាមរយៈ កសិកម្ម បណ្តុះបណ្តាលជំនាញ និងអភិវឌ្ឍតំបន់ទេសចរណ៍ ជាចំនុចសំខាន់របស់ឃុំ សេដ្ឋី។
អំពីសូមណូមពរ និងការផ្តល់យោបល់របស់ក្រុមការងារ១០០រាត្រី ជូនឃុំ ដោយឃុំមានសូមណូមពរចំនួន៤ ទី១ សាងសងផ្លូវ១ខ្សែរពីផ្លូវជាតិលេខ៥មកវត្តសេដ្ឋី ផ្លូវនោះជាសេដ្ឋកិច្ចសំខាន់សម្រាប់រោងចក្រប្រវែង៤គីឡូ។ ទី២ បង្កើតសហគមន៍កសិកម្មដោយមានអន្តរាគមន៍ពីក្រសួងជំនាញ។ទី៣ ដាំកូនឈើហូបផ្លែតាមផ្ទះអ្នកភូមិ និងបង្កើតការចិញ្ចឹមពពែជាលក្ខណៈសហគមន៍។ ទី៤ ជម្រុញការអភិវឌ្ឍបឹងលាជជាបឹងទេសចរណ៍ ស្តុបទឹក និងត្រី។
អំពីបញ្ហាប្រឈមរបស់ឃុំឃុំមានបញ្ហាប្រឈមច្រើនក្នុងការអភិវឌ្ឍឃុំរបស់ខ្លួនដូចជា ការគាំទ្រពីខេត្ត ស្រុក ខ្វះខាត់គោលនយោបាយ ថវិការ ការសិក្សាស្រាវជ្រាវ និងជាពិសេសការចូលរួមពីប្រជាពលរដ្ឋ៕
