**តុលាការសម្រេចឃុំខ្លួនជនបរទេសសរុបចំនួន ១៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីលួច (លួចទូរស័ព្ទ, កុំព្យូទ័រ, ម៉ាស៊ីនព្រីន និងប្រាក់) នៅក្រុងព្រៃវែង**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណី “កំហែងយកប្រាក់ និង គំរាមកំហែងហែកកេរ្តិ៍ ក្រោមរូបភាពកម្ចីតាមអនឡាញខុសច្បាប់” **លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការធ្វើឱ្យមានប្រក្រតីភាពនូវការងារសម្របសម្រួលរវាងតំបន់ភាគខាងកើតនិងខាងលិចប្រទេសចិន**ការស្ទង់មតិរបស់​បណ្តាញទូរទស្សន៍​ CGTN៖  ហេតុអ្វីបានជា “កំហឹងដ៏ខ្លាំងក្លា” បរាជ័យក្នុងការដណ្តើមយកច្រកសមុទ្រ Hormuz?**ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា៖ មន្ត្រីព័ត៌មាននិងសាធារណមតិខេត្តព្រះសីហនុនិងកោះកុង ត្រូវបង្កើនការយកចិត្តទុកដាក់លើការឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានបំពុល បំភាន់ និងញុះញង់ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)»**ចិត្តដ៏ស្ម័គ្រស្មោះ**មេដឹកនាំប្រជាជន ៖ រូបថតឆ្លុះបញ្ចាំងពីបំណងដើមដ៏រឹងមាំដូចគ្នា**វិចារណកថា! ការបណ្តុះអនាគត៖ របៀបដែលបច្ចេកវិទ្យាកសិកម្មជំរុញសកម្មភាពអាកាសធាតុ**សម្តេចធិបតី សម្រេចរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍ របស់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ទោះបីតម្លៃប្រេងឥន្ធនៈចុះថ្លៃវិញក៏ដោយ**កាសែតអង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ត្រូវបានរំពឹងថានឹងលាលែងចេញពីតំណែង នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ**ក្រុមអ្នកចរចារអាម៉េរិក និងអ៊ីរ៉ង់ ធ្វើដំណើរទៅដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីត្រៀមបើកកិច្ចចរចាលម្អិត ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន**រលកកម្តៅខ្លាំងពាសពេញទ្វីបអឺរ៉ុប បានជំរុញឱ្យមានកិច្ចប្រជុំបន្ទាន់ក្នុងប្រទេសបារាំង ខណៈដែលសីតុណ្ហភាពកើនឡើងដល់កម្រិតកំណត់ត្រា**លោក ម៉េ​ង​​ ស្រ៊ុន​​​​​ ​ដឹកនាំ​ក្រុម​ការងារចុះ​សួរ​សុខទុក្ខ​លោកស្រី តិច ស្រីភ័ស្ត ត្រូវជាភរិយារបស់ លោកព្រឹន្ទបាលឯក ផុន សុធារិទ្ធ​ កំពុងសម្រាកឆ្លងទន្លេនៅមន្ទីរពេទ្យគ្លីនិកក្បាលថ្នល់​​​ រាជធានី​ភ្នំពេញ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បរិច្ចាគ​ថវិកា​ចំនួន​​​ ១,១០៤.០០០រៀល​ ក្នុងការឧបត្ថម្ភ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន**អភិបាលខេត្តឧត្តរមានជ័យ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋជាគ្រួសារកងទ័ពជួរមុខចំនួន២៥០គ្រួសារ នៅតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី

ក្រុមចោរលួច និងកាច់កម៉ូតូយ៉ាងសកម្ម ៣នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់

ភ្នំពេញ៖ កាលពីវេលាម៉ោង ៨និង៤០នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ បានទទួលបណ្តឹងផ្ទាល់មាត់ពីជនរងគ្រោះថាមានករណីជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពផ្លោះរបងចូលផ្ទះសំណាក់បិទទ្វារចោលមួយកន្លែង នៅចំណុច ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ក្នុងបំណងលួចសម្ភារមានតម្លៃផ្សេងៗ។

បន្ទាប់ពីទទួលពាក្យបណ្តឹងរួច កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ បានចុះទៅដល់កន្លែងកើតហេតុធ្វើការអន្តរាគមន៍ឃាត់បានជនសង្ស័យម្នាក់ឈ្មោះ ពេជ្រ ណារិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ ភ្លាមៗ។

ក្រោមវិធានការជំនាញជនសង្ស័យបានបន្តចង្អុលបង្ហាញទៅឃាត់ខ្លួនជនសង្ស័យទី២ ឈ្មោះ កាន សុខជាតិ ភេទប្រុស អាយុ២៥ឆ្នាំ នៅចំណុច បន្ទប់ផ្ទះសំណាក់បឹងតាម៉ាត ស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ។ រហូតមកដល់ម៉ោង ១៤និង៥០នាទី ថ្ងៃដដែល កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ បន្តសហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើស ព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និង កម្លាំងអាវុធហត្ថខណ្ឌទួលគោក ចុះឃាត់ខ្លួនជនសង្ស័យទី៣ ឈ្មោះ កេង ហុង ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរសន្តិសុខ នៅចំណុចធនាគារមួយកន្លែង ផ្លូវ២៨៩ ភូមិ១៥ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

តាមចម្លើយសារភាពរបស់ ជនសង្ស័យទាំង០៣នាក់ បានឲ្យដឹងដូចៗគ្នាថា កន្លងមកពួកខ្លួនធ្លាប់ធ្វើសកម្មភាពចូលលួចសម្ភារមានតម្លៃផ្សេងៗ និងកាច់កម៉ូតូអស់ជាច្រើនលើកមកហើយ ទាំងក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ។ ដោយក្នុងនោះជនសង្ស័យ ពេជ្រ ណារិទ្ធ បានបន្តថា កន្លងមកខ្លួនធ្លាប់ធ្វើសកម្មភាពលួចចំនួន០៥លើក ដោយលើកទី០១ អំឡុងខែមិថុនា ឆ្នាំ២០២៣ បានធ្វើសកម្មភាពកាច់កម៉ូតូ០១គ្រឿងម៉ាក ហុងដា សេ១២៥ នៅចំណុចផ្សារទូលពង្រ, លើកទី០២ អំឡុងខែកក្កដា ឆ្នាំ២០២៣ ធ្វើសកម្មភាពលួចម៉ូតូសណ្តោងរ៉ឺមក នៅចំណុចផ្សារពោធិញាណ និងលើកទី០៣ នៅពាក់កណ្តាល ខែសីហា ឆ្នាំ២០២៣​ ធ្វើសកម្មភាពលួចម៉ូតូ ០១គ្រឿង នៅចំណុចជិតសាលាកសិកម្មចំការដូង, លើកទី០៤ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ បានធ្វើសកម្មភាពលួចម៉ូតូ០១គ្រឿងម៉ាក ហុងដា វ៉េវ នៅចំណុចបឹងតាមោក និងលើកទី០៥ នេះ បានធ្វើសកម្មភាពផ្លោះរបងចូលផ្ទះសំណាក់បិទទ្វារចោលមួយកន្លែង បំណងលួចសម្ភារមានតម្លៃផ្សេងៗ នៅចំណុចទីតាំងខាងលើ​ ក៏ត្រូវបានសមត្ថកិច្ចអាវុធហត្ថចុះឃាត់ខ្លួនតែម្តង។ ចំណែកឯជនសង្ស័យ កេង ហុង បានឆ្លើយសារភាពឲ្យដឹងថា កន្លងមក ខ្លួនធ្លាប់បានធ្វើសកម្មភាពលួចកាច់កម៉ូតូចំនួន ០៥លើក នៅឯខេត្តកំពង់ស្ពឺ។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង