ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ជូនដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំប្រតិភូ អញ្ជើញទៅចូលរួមមហាសន្និបាត UN នៅអាមេរិក
ភ្នំពេញ៖ ឯកឧត្ដមនាយកឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នេះ បានអញ្ជើញជូនដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅចូលរួម “កិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១-២៥ កញ្ញា ២០២៣”។

