ពលរដ្ឋងាយរងគ្រោះ ១៤៩គ្រួសារក្នុងស្រុកកំពង់រោទិ៍ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង

ភ្នំពេញ៖ ដើម្បីជួយសម្រាលទៅនឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដែលងាយរងគ្រោះ នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង លោកជំទាវ ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា និងសហការរីបានដឹកនាំក្រុមការងារសាខា អនុសាខា នាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសារងាយរងគ្រោះ(ចាស់ជរា ជនពិការ កុមារកំព្រា អ្នកផ្ទុកមេរោគអេដស៍ ស្រ្តីមេម៉ាយមានកូនច្រើន អ្នកមានជំងឺប្រចាំកាយ និងគ្រួសារមានជីវភាពខ្វះខាត) សរុបចំនួន ១៤៩ គ្រួសារ មកពី ១០ ឃុំក្នុងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។
អំណោយដែលបានផ្តល់ជូនក្នុង ១ គ្រួសារ ទទួលបាន៖ អង្ករ ៣០ គ.ក្រមី ១ កេស ត្រី ខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលបត់ ១ មុង ១ ភួយ ១ សារុង ១ ក្រម៉ា១ ថវិកា ៥ ម៉ឺន រៀល ។
