**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**លោក Rubio៖ គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ**ទីបញ្ជាការកងទ័ពកណ្តាលអាម៉េរិកប្រកាសថា កងទ័ពខ្លួន បានបន្តបើកវាយប្រហារទៅលើកោះកេស (Qeshm) ជាកោះធំជាងគេរបស់អ៊ីរ៉ង់**នាយឧត្តមសេនីយ៍ ស ថេត ដាក់បទបញ្ជាដល់អង្គភាពពាក់ព័ន្ធ បង្កើនការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត**ឯកឧត្តម គន់ គីម៖ អាជ្ញាធរឃុំសង្កាត់ទាំងអស់នៅក្នុងមូលដ្ឋានខេត្តឧត្ដរមានជ័យ គួរតែសម្របសម្រួលរឿងវិវាទ និងករណីក្មេងទំនើងឱ្យអស់លទ្ធភាព ចុងក្រោយទើបបញ្ជូនមកតុលាការ

ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូអគ្គកុងស៊ុលស្វីស

ភ្នំពេញ៖ ដោយមានគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពី ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ នៅនាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម ផាន់ភារៈ ប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ ព្រមទាំងសហការី បានជួបប្រជុំពិភាក្សាការងារជាមួយ គណៈប្រតិភូអគ្គកុងស៊ុលស្វីស ដែលមាននិវេសនដ្ឋាន នៅទីក្រុងបាងកក ដឹកនាំដោយ លោក Jacques Edouard Baudevin អគ្គកុងស៊ុល និងជាប្រធានកុងស៊ុលស្វីសប្រចាំតំបន់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម ផាន់ភារៈ បានមានមតិស្វាគមន៍ចំពោះវត្តមានរបស់គណៈប្រតិភូ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសស្វីស និងព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងមក។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ក៏បានគូសបញ្ចាក់ជូនគណៈប្រតិភូថា កម្លាំងនាយកដ្ឋាននគរបាលទេសចរណ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ តែងតែយកចិត្តទុកដាក់ខ្ពស់អំពីសុខសុវត្ថិភាព និងសម្រួលសម្រួលដោះស្រាយនូវរាល់បញ្ហាសំណើ-សំណូមពររបស់ភ្ញៀវទេសចរណ៍ ក៏ដូចជាវិនិយោគិនគ្រប់ជាតិសាសន៍ ពិសេសជនជាតិស្វីស។

ក្នុងជំនួបនេះ គណៈប្រតិភូស្វីស ដែលដឹកនាំដោយ លោក Jacques Edouard Baudevin បានលើកឡើងនូវសំណូមពរ និងសុំកិច្ចសហការជាមួយនាយកដ្ឋាននគរបាលទេសចរណ៍ ក្នុងការជួយរក្សាសន្តិសុខ សុវត្ថិភាព ជូនភ្ញៀវទេសចរណ៍ ក៏ដូចជាវិនិយោគិនស្វីស ដែលមកទស្សនកិច្ច ឬក៏មកស្នាក់នៅធ្វើការនៅព្រះរាជាណាចក្រកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម ផាន់ភារៈ បានឯកភាពចំពោះការលើកឡើងរបស់គណៈប្រតិភូស្វីស ហើយសន្យានឹងបន្តកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអនុវត្តកម្ពុជា ជាមួយអគ្គកុងស៊ុលស្វីស ឱ្យកាន់តែមានប្រសិទ្ធភាព និងកាន់តែប្រសើរបន្ថែមទៀត។ ឯកឧត្តម ក៏មានប្រសាសន៍ទៀតថា នាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ ដែលមាននាយកដ្ឋាននគរបាលទេសចរណ៍ ជាសេនាធិការ រង់ទទួលចាំសហការដោះស្រាយនូវរាល់សំណើ សំណូមពរ ក៏ដូចជាបណ្តឹង របស់ភ្ញៀវទេសចរអន្តរជាតិ និងវិនិយោគិនគ្រប់ពេល ពិសេសភ្ញៀវទេសចរ និងវិនិយោគិនស្វីស។

ជាទីបញ្ចប់ គណៈប្រតិភូស្វីស បានថ្លែងអំណរគុណ និងកោតសសើរចំពោះថ្នាក់ដឹកនាំ នាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ និងនាយកដ្ឋាននគរបាលទេសចរណ៍ ដែលបានធ្វើបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធចំពោះភ្ញៀវទេសចរ និងវិនិយោគិនស្វីស នៅព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង