**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ**គណៈកម្មការទី៩រដ្ឋសភា​ ចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល​ខេត្តរតនគិរី**អភិបាលខេត្តបាត់ដំបង អំពាវនាដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតត្រូវមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរ បន្តពហិកាផលិតផលថៃ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»**រដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាមានភាពម្ចាស់​ការលើ​ការ​បណ្ដុះ​​បណ្ដាល និងផ្គត់ផ្គង់​កម្លាំងពល​កម្មផ្នែក​យាន​យន្ត​គ្រប់ប្រភេ​ទ​ចាប់​ពីចុង​ឆ្នាំ ២០២៧ខាង​មុខនេះ**លោកXi Jinping យកចិត្តទុកដាក់និងជំរុញការអភិរក្សបេតិកភ័ណ្ណវប្បធម៌ចិន

ឯកឧត្តម សូ ណារ៉ូ៖ ក្រុងព្រះសីហនុ នឹងរស់រវើកឡើងវិញក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត

ភ្នំពេញ៖ ដំណើរទស្សនកិច្ចផ្លូវការលើកទី១ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាពេលថ្មីៗនេះនៅសាធារណរដ្ឋប្រជាមានិតចិន បាននាំមកមកនូវលទ្ធផលផ្លែផ្កាដ៏ធំធេងជូនជាតិមាតុភូមិហួសពីការរំពឹងទុក នាំមកនូវសេចក្តីរីករាយ អបអរសាទរពីប្រជាជនកម្ពុជាគ្រប់ទិសទី។ នេះបើតាមឯកឧត្តម សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។

បន្ទាប់ពីការចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាបន្តបន្ទាប់ជាមួយថ្នាក់ដឹកនាំកំពូលៗនៃសាធារណរដ្ឋប្រជាមានិតចិន លោកប្រធានាធិបតី ស៉ី ជីនពីន លោកប្រធានសភាតំណាងប្រជាជនចិន ចាវ ឡឺជី និងលោកនាយករដ្ឋមន្រ្តី លី ឈាង ភាគីទាំងពីរបានចេញសេចក្តីប្រកាសរួមរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដោយផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ កសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ធ្វើឲ្យស៉ីជម្រៅនូវការបន្ស៉ីគ្នាជាយុទ្ធសាស្រ្តរវាងយុទ្ធសាស្រ្តបញ្ចកោណ និងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងផ្តោតលើការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការត្បូងពេជ្រ។

លើកទឹកចិត្តកិច្ចសហប្រតិបត្តិការក្នុងចំណោមក្រុមហ៊ុននានានៃប្រទេសទាំងពីរលើវិស័យកសិ-ឧស្សហកម្ម ហេដ្ឋារចនាសម្ពន្ធដឹកជញ្ជូន អគ្គិសនី ថាមពល និងកម្មន្តសាល។ល។

ដោយឡែក សម្រាប់ខេត្តព្រះសីហនុ រយៈពេលជាង១០ឆ្នាំកន្លងមក ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ទទួលបាននូវការចាប់អារម្មណ៍វិនិយោគយ៉ាងគំហុកពីបណ្តាក្រុមហ៊ុនធុរកិច្ច និងការមកលេងដ៏ច្រើនកុះករពីអ្នកទេសចរណ៍ចិនធ្វើឲ្យខេត្តព្រះសីហនុមានការរីកចម្រើន កែប្រែមុខមាត់ស្រស់បំព្រងយ៉ាងឆាប់រហ័ស។ ក៏ប៉ុន្តែបន្ទាប់ពីប្រទេសកម្ពុជា និងពិភពលោកទាំងមូលបានឆ្លងកាត់គ្រោះមហន្តរាយនៃជំងឺកូវីដ១៩ ខេត្តព្រះសីហនុ បានធ្លាក់ក្នុងសភាពស្ងាត់ភ្ញៀវទេសចរអន្តរជាតិ ជាពិសេសគឺទេសចរចិន អ្នកវិនិយោគទុនក៏មិនទាន់ឃើញវិលត្រឡប់មកវិញក្នុងទ្រង់ទ្រាយធំ បន្សល់នូវអគារសំណង់ខ្ពស់ៗជាច្រើនមិនទាន់ត្រូវបង្ហើយ ជីវភាពប្រជាជនខេត្តព្រះសីហនុនិយាយដោយឡែក និងប្រជាជនកម្ពុជានិយាយជារួមជួបការលំបាកជាងមុនមានជំងឺកូវីដ១៩។

ដោយមើលឃើញបញ្ហានេះ ក្នុងដំណើរទស្សនកិច្ចផ្លូវការលើកទី១របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលថ្មី សម្តេចបានខិតខំមិនចេះនឿយហត់ជម្រុញស្នើសមភាគីចិនដោះស្រាយញ្ហាទាំងនេះក្នុងក្របខណ្ឌទូទាំងប្រទេសផង និងដោះស្រាយបញ្ហាកកស្ទះនៅខេត្តព្រះសីហនុផង ដោយបានទទួលលទ្ធផលជាទីគាប់ចិត្ត តាមរយៈខ្លឹមសារជាលាយលក្ខអក្សរក្នុងសេចក្តីប្រកាសរួមកម្ពុជា-ចិន បានចែងយ៉ាងច្បាស់ថា ផ្តល់តួនាទីឲ្យបានពេញលេញដល់យន្តការការងារកម្ពុជា-ចិន សម្រាប់កិច្ចសហប្រតិបិត្តិការវិនិយោគ និងសមត្ថភាពផលិត ជាមួយនឹងទស្សនវិស័យក្នុងការអភិវឌ្ឍន៍ខេត្តព្រះសីហនុ ឲ្យក្លាយជាគំរូនៃតំបន់សេដ្ឋកិច្ចពហុបំណង រួមគ្នាធ្វើការសិក្សាលើច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យានៅកម្ពុជា។ កសាងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាគម្រោងលេចធ្លោ និងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដើម្បីទាក់ទាញបន្ថែមសហគ្រិនចិន ដែលមានសមត្ថភាពក្នុងការបង្កើនការវិនិយោគនៅកម្ពុជា។

ភាគីទាំងពីរឯកភាពគ្នាបង្កើនការផ្លាស់ប្តូររវាងស្ថាប័នទេសចរណ៍ លើកទឹកចិត្តឧ្យមានកិច្ចសហប្រតិបត្តិការរវាងវិស័យទេសចរណ៍ និងវប្បធម៍នៃប្រទេសទាំងពីរតាមរយៈការអភិវឌ្ឍគម្រោងរួមនៃផលិតផលទេសចរណ៍ ធនធានមនុស្ស និងការគាំទ្រគ្នាទៅវិញទៅមកលើការផ្សព្វផ្សាយ និងទីផ្សារទេសចរណ៍។ល។

ការដកស្រង់ខ្លឹមសារសេចក្តីប្រកាសរួមកម្ពុជា-ចិនខាងលើនេះដែលនឹងត្រូវយកមកអនុវត្តន៍នៅកម្ពុជានាពេលឆាប់ៗខាងមុខ ពិតជានាំមកនូវសេចក្តីសង្ឃឹម រីករាយក្រៃលែងសម្រាប់ប្រជាជនកម្ពុជាទាំងមូល និងជាពិសេសប្រជាជនខេត្តព្រះសីហនុ ក្នុងការបន្តការអភិវឌ្ឍចម្រើនរុងរឿងក្នុងសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៕

អត្ថបទដែលជាប់ទាក់ទង