ឧត្តមសេនីយ៍ឯក សុខ វាសនា ដឹកនាំកិច្ចប្រជុំ ជាមួយនាយកដ្ឋានរដ្ឋបាលសរុប ស្ដីពីការគ្រប់គ្រង និងការអនុវត្តការងារប្រចាំថ្ងៃ និងទិសដៅការងារត្រូវអនុវត្តបន្ត

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នារសៀលថ្ងៃសុក្រ ១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជេីញដឹកនាំកិច្ចប្រជុំ ជាមួយនាយកដ្ឋានរដ្ឋបាលសរុប ស្ដីពីការគ្រប់គ្រង និងការអនុវត្តការងារប្រចាំថ្ងៃ និងទិសដៅការងារត្រូវអនុវត្តបន្ត នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
កិច្ចប្រជុំនេះក៏មានការអញ្ជេីញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយករង ទទួលជួយការងារនាយកដ្ឋាន លោកប្រធាននាយកដ្ឋាន លោក-លោកស្រី អនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យ នៃនាយកដ្ឋានរដ្ឋបាលសរុប។
ជាកិច្ចចាប់ផ្ដេីម ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ មានមតិបេីកកិច្ចប្រជុំ និងអនុញ្ញាតឱ្យលោក ឧត្តមសេនីយ៍ទោ ទាង សុឃាង ប្រធាននាយកដ្ឋានរដ្ឋបាលសរុប ធ្វេីសេចក្ដីរាយការណ៍ អំពីដំណេីរការណ៍ និងរបាយការណ៍លំអិតបឋមជូន អង្គប្រជុំ។ ជាបន្ត ក៏មានការចូលរួមមតិយោបល់របស់សមាជិកនៃអង្គប្រជុំពាក់ព័ន្ធនឹងខ្លឹមសារ បញ្ហាប្រឈម និងសំណូមពរមួយចំនួនផងដែល។
ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានមានប្រសាសន៍គាំទ្រដល់របាយការណ៍ដែលបានលេីកឡេីង និងស្នេីដល់អគ្គនាយករង លោកប្រធាននាយកដ្ឋានពិនិត្យ និងកែសម្រួល នូវបញ្ហាប្រឈមបន្ថែមទៀត ព្រមទាំងការវិភាគមុខងារ ពង្រឹងសមត្ថភាពមន្ត្រីនៅតាមការិយាល័យ ដេីម្បីរៀបចំការងារឱ្យកាន់តែមានប្រសិទ្ធិភាព ៕
