សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថ្លៃព្យាបាលដល់អ៊ំស្រីឈ្មោះ ណន ធីតា មានអាការហត់អស់កម្លាំងខ្លាំង និងឈឺចុកចាប់ពិបាកធ្វើចលនា

ភ្នំពេញ៖ អ៊ំស្រីឈ្មោះ ណន ធីតា អាយុ ៦៣ឆ្នាំ រស់នៅក្នុងភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល មានអាការនឿយហត់អស់កម្លាំងជាខ្លាំង និងឈឺចុកចាប់ពិបាកធ្វើចលនា បណ្តាលមកពីការទទួលរងគ្រោះថ្នាក់បាក់ឆ្អឹងដងកាំបិត អំឡុងពេល ១ខែ កន្លងទៅ។
ដោយមានជីវភាពខ្វះខាត ទើបអ៊ំស្រីទទួលបាននូវការសន្តោសប្រោស និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី, លោកទាំងទ្វេ បានចាត់ក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ (TYDA) បញ្ជូនអ៊ំស្រីមកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ។
បច្ចុប្បន្ន អ៊ំស្រី មានអាការធូរស្រាល និងត្រូវបានអនុញ្ញាតឲ្យចេញទៅផ្ទះវិញហើយ ព្រមទាំងបន្តតាមដានឆ្អឹងដែលបាក់ជាប្រចាំ។
ការទំនុកបម្រុងក្នុងការព្យាបាលនេះ ត្រូវបានជួយឧបត្ថម្ភគាំទ្រដោយ មូលនិធិសមធម៌ចំពោះប្រជាពលរដ្ឋក្រីក្រ របស់រដ្ឋាភិបាល និងថ្លៃអាហារប្រចាំថ្ងៃ ត្រូវបានជួយផ្គត់ផ្គង់ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។
