លោកជំទាវនាយឧត្តមសេនីយ៍ ដាំ ដារីនី ដឹកនាំកិច្ចប្រជុំក្រុមការងារសម្រង់ពត៌មាន នៃក្រសួងការពារជាតិ

ភ្នំពេញ៖ លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការ ក្រសួងការពារជាតិ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសម្រង់ព័ត៌មានបានដាក់ចេញមតិណែនាំមួយចំនួន និងទិសដៅបន្តទៀតដែលក្នុងនោះអនុវត្តន៍យន្តការដែលមានស្រាប់នៅបណ្តាអង្គភាពទាំងអស់ចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការ និងបណ្តាប្រភេទទ័ព បន្តស្រង់របាយការណ៍ព័ត៌មានប្រចាំថ្ងៃព្រមទាំងបញ្ហាប្រឈម និងសំណូមពរនានាដែល Comments ទាក់ទងនឹងកងយោធពលខេមរភូមិត្រូវដោះស្រាយឱ្យទាន់ពេលវេលា រហ័ស និងឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត នៅលើគេហទំព័រហ្វេសប៊ុករបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
