សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រូបភាពសន្តិសុខឥណ្ឌូនេស៊ី រារាំងប្រតិភូកម្ពុជា ក្នុងកំឡុងចូលរួមប្រជុំអាស៊ាន ជាការយល់ច្រឡំផ្នែកពិធីការ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រូបភាពដែលសន្តិសុខឥណ្ឌូនេស៊ី បានរារាំគណៈប្រតិភូកម្ពុជា ក្នុងកំឡុងពេលចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ជាការយល់ច្រឡំផ្នែកពិធីការ។
ក្នុងឱកាសអញ្ជើញបន្តជួបសំណេះសំណាលជាមួយកម្មករ និយោជិត២ម៉ឺននាក់ ក្នុងខេត្តកំពង់ស្ពឺ នៅថ្ងៃទី៩ ខែកញ្ញានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ពេលបងប្អូនយើងទៅហ្នឹងរវាងអ្នកពិធីការឥណ្ឌូនេស៉ី នាំយើង និងខាងអង្គរក្ស កម្មវិធីគេសហការគ្នាអត់ដឹង គេស្មានតែយើងចូលមួយគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូលដែលគេឱ្យចូលតែមេដឹងនាំ តាមពិតយើងទៅចូលរួមកិច្ចប្រជុំទ្វេភាគីមុនម៉ោង អ៊ឹចឹងបានមានការយល់ច្រឡំ» ៕
