សម្តេចធិបតី ហ៊ុន ម៉ាណែត បានទទួលនូវការគាំទ្រ និងស្វាគមន៍យ៉ាងកក់ក្តៅពីបណ្ដាប្រទេសទាំងអស់ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សម្តេចបានទទួលនូវការគាំទ្រ និងស្វាគមន៍យ៉ាងកក់ក្តៅពីបណ្ដាប្រទេសទាំងអស់នៅលើពិភពលោកដែលចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ ឥណ្ឌូណេស៊ី។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត ចំនួន ១៨,២៦៥នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៤ ដែលមានមូលដ្ឋាននៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ ៕
