ថ្ងៃនេះជាខួប ៥ឆ្នាំនៃមរណភាពរបស់ វេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ ដែលជាស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា

ភ្នំពេញ៖ ថ្ងៃនេះកាលពី ៥ឆ្នាំមុន (១៩៤៧-២០១៨) ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ជា ឯកឧត្ដមវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ បានចាកចេញពីប្រជាជនកម្ពុជាគ្មានថ្ងៃត្រឡប់ឡេីយ។
ឯកឧត្តមវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ បានផ្ដាំថា កុមារ, ស្ត្រីមានផ្ទៃពោះ គ្រប់ៗរូប ទោះមាន ឬក្រ មានសិទ្ធិទទួលបាននូវការព្យាបាល ដោយការផ្តល់ជូនសេវាសុខាភិបាលរបស់មន្ទីរពេទ្យគន្ធបុប្ផា ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើងឡើយ។
ជំនួសមុខឱ្យអាណាព្យាបាលកុមារ និងទារកទាំងអស់នៅកម្ពុជា មូលនិធិគន្ធបុប្ផាកម្ពុជា សូមបួងសួងឱ្យវិញ្ញាណក្ខន្ធ ឯកឧត្តមវេជ្ជបណ្ឌិត បានស្ថិតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ប្រជាជនកម្ពុជានឹងចងចាំជារៀងរហូតនូវស្នាដៃឯកឧត្តមវេជ្ជបណ្ឌិត ដែលបានបន្សល់ទុកដល់កុមារ និងប្រជាជនកម្ពុជា៕
