ឧត្ដមសេនីយ៍ទោ ហួត សុធី នាំយកនូវថវិកាបេឡាមរណៈសង្គ្រោះ ប្រគល់ជូនគ្រួសារសព សមាជិក ស.អ.ក (និវត្តជន) ដែលទទួលមរណភាព នៅសង្កាត់អូរស្មាច់ ក្រុងសំរោង

ភ្នំពេញ៖ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តឧត្តរមានជ័យ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការ ស.អ.ក ខេត្ត និងមានការចូលរួមអមដំណើរក្រុមការងារគណ:គម្មាធិការស.អ.ក ក្រុងសំរោង ប្រធានកិត្តិយសគណ:កម្មាធិការ ស.អ.ក ក្រុង ប្រធានគណៈកម្មការធិការ ស.អ.ក ក្រុង, ក្រុមលេខាធិការដ្ឋាន ស.អ.ក ខេត្ត, ប្រធានកិត្តិយស ស.អ.ក សង្កាត់អូរស្មាច់ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ សរុបចំនួន ២៥នាក់ នៅថ្ងៃសុក្រ ៨រោច ខែសនរាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ បាននាំយកនូវថវិកាបេឡាមរណៈសង្គ្រោះ ចំនួន ៤,០០០,០០០ រៀល ទៅប្រគល់ជូនដល់គ្រួសារសពសមាជិកសមាគមអតីតយុទ្ធជនក្រុងសំរោង(និវត្តន៍ជន) ឈ្មោះ ទូច សំអុល ភេទប្រុស អាយុ ៦៤ឆ្នាំ អត្តលេខ៖ BR ១៥០០០២៨៥ ដែលបានទទួលមរណៈភាព ដោយសារជំងឺគាំងបេះដូង កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៦:៣០នាទី នៅភូមិរួតចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង។
ឆ្លៀតក្នុងឱកាសដ៏សែនក្រៀមក្រំបំផុតនោះ លោកប្រធានគណៈកម្មាធិការ ស.អ.ក ខេត្ត ក៏បានសំណេះសំណាលរំលែកទុក្ខ និងអាននូវលិខិតចូលរួមមរណៈទុក្ខរបស់គណៈកម្មាធិការ ស.អ.ក ខេត្ត ជាកិច្ចចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពផងដែរ ៕
