**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ**ថៃ៖ ជនល្មើសឆបោកអនឡាញ ជិត៣០ ០០០នាក់ ត្រូវបានចាប់ខ្លួន ក្នុងរយៈពេល៩ខែកន្លងមកនេះ**ម៉ាឡេស៉ី នឹងបញ្ចុះតម្លៃប្រេងម៉ាស៊ូត សម្រាប់ពលរដ្ឋទាំងអស់ទូទាំងប្រទេស**មជ្ឈមណ្ឌលជំនួយ និងជំនួយមនុស្សធម៌របស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត បាននិងកំពុងពង្រីកការគាំទ្រ និងទ្រទ្រង់ ផ្គត់ផ្គង់ដល់ជនភៀសខ្លួននៅទូទាំងពិភពលោក**បង់ក្លាដែសចេញបញ្ជាការដាក់ពង្រាយកងទ័ព នៅក្នុងរដ្ឋធានី Dhaka និងទីក្រុង ៥ផ្សេងទៀត ស្របពេលដែលអាជ្ញាធរបានបង្កើនការធានាសន្តិសុខ មុនគម្រប់ខួបនៃការបង្កើតបក្ស Awami League**លីបង់កំពុងឈានទៅជុំថ្មីនៃកិច្ចចរចាជាមួយអ៉ីស្រាអែល**កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន**ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសម្ពោធបណ្ណាល័យមរតកក្រមង៉ុយ ចំនួន២ទីតាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ**កុងហ្គោប្រកាសថា ចំនួនករណីជំងឺអេបូឡាបានបន្តកើនឡើងដល់១០៤៨នាក់ ក្នុងនោះ​មានអ្នកស្លាប់២៦៧នាក់**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នាំយកសាររំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនក្រុមគ្រួសារសពឧបាសិក លី ផលគុន ដែលត្រូវជាឪពុកក្មេង ឯកឧត្តម សុខ សុមនា**មេដឹកនាំកូរ៉េខាងជើង៖ ការអនុវត្តឋានៈជារដ្ឋនុយក្លេអ៊ែរនៃគឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយស្ថានការណ៍សន្តិសុខសកលដ៏ស្មុគស្មាញ និងមិនអាចព្យាករបាន**UN សម្តែងការសោកស្ដាយ ចំពោះផែនការរបស់អាមេរិក ក្នុងការដកមូលនិធិ សម្រាប់ដោះស្រាយបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង**​លោក Ding Xuexiang អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធីបើក​​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ ព្រម​និង​ថ្លែង​សុន្ទរកថាគន្លឹះ​**លោកស្រី តៅ សុខម៉ារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សានិងសិក្សាស្វែងយល់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលខេត្តត្បូងឃ្មុំ**ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»

ពាក្យ «leave no one and no place behind» ក្នុងបទអន្តរាគមន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងក្លាយជាពាក្យស្លោក នៅUN

ភ្នំពេញ៖ ពាក្យមួយឃ្លានៅក្នុងបទអន្តរាគមន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិលើកទី១៣ កាលពី ថ្ងៃទី ៧ ខែកញ្ញា ២០២៣ នៅរដ្ឋធានីហ្សាការតាសាធារណរដ្ឋឥណ្ឌូនេស៊ី ត្រូវបានលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតឺរ៉េស (António Guterres) ធ្វើការកត់សំគាល់និងបានចាត់ទុកថាជាប្រយោគមួយដ៏ល្អដែលអាចពិ ចារណាយកទៅប្រើជាពាក្សស្លោកនៅអង្គការសហប្រជាជាតិនោះគឺពាក្យ «leave no one and no place behind» ពាក្យនេះបើបកជាភាសាខ្មែរមានន័យ ថា ៖រាល់កិច្ចការអភិវឌ្ឍក្នុងសហគមន៍ទាំងអស់«មិនត្រូវបោះបង់ចោលមនុស្សណាម្នាក់ឬទីកន្លែងណាមួយឡើយ »។

នេះបើតាមការឲ្យដឹងរបស់ឯកឧត្ដម សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣នៅសាធារណរដ្ឋឥណ្ឌូនេស៊ីរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវនាយប់ថ្ងៃទី០៧ខែកញ្ញាឆ្នាំ២០២៣នៅព្រលានយន្ត ហោះអន្តរជាតិភ្នំពេញ។

ឯកឧត្ដម សូ ណារ៉ូ បានថ្លែងថា៖”ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិលើកទី១៣លោកអគ្គលេខាធិការអង្គការសហប្រជាជាតិបានស្ដាប់ប្រសាស ន៍ថ្លែងអន្តរាគមន៍របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានមួយឃ្លាប្រើជាភាសាអង់គ្លេសតែម្ដងថា« leave no one and no place behind» បានសេចក្តីថាក្នុងកិច្ចការអភិវឌ្ឍន៍ទាំងអស់ក្នុងសហគមន៍«មិនត្រូវបោះបង់ចោលមនុស្សណាម្នាក់ឬទីកន្លែងណាមួយឡើយ»។ ឃ្លាមួយនេះស្រាប់តែលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ថ្លែងថាឃ្លានេះល្អមែន ទែនលោកនឹងយកទៅពិចារណាប្រើជាពាក្យស្លោក សម្រាប់អង្គការសហប្រជាជាតិតែម្ដង “។

ឯកឧត្ដម សូ ណារ៉ូ អញ្ចឹងយើងនឹងតាមដានមើលថាតើពាក្យនេះវានឹងក្លាយជាពាក្យស្លោកមួយសម្រាប់អង្គការសហប្រជាជាតិអញ្ចឹងបានសេចក្តីថារាល់ការលើ កឡើងរបស់សម្ដេចបវរ ធិបតី ហ៊ុន ម៉ាណែត គឺមានការចាប់អារម្មណ៍ច្រើនពីថ្នាក់ដឹកនាំពិភពលោក ។

ឯកឧត្ដម សូ ណារ៉ូ បានបន្តថា ឯកឧត្ដមអគ្គលេខធិការអង្គការសហប្រជាជាតិបានសរសើរកម្ពុជាមែនទែន ដោយបានលើកឡើងអំពីការថែរក្សា ឯករាជ្យ អធិប តេយ្យភាព បូរណភាពទឹកដី បញ្ហាអ៊ុយក្រែនដែលកម្ពុជាបានគាំទ្រអង្គការសហប្រជាជាតិ ធ្វើការថ្កោលទោសប្រទេសរុស្ស៊ី បើទោះបីប្រទេសរុស្ស៊ីមានទំនាក់ទំនងល្អជាមួយកម្ពុជាក៏ដោយ ។

ប៉ុន្តែករណីនេះរុស្ស៊ីបានរំលោភបំពានលើធម្មនុញ្ញរបស់អង្គការសហប្រជាជាតិនិងច្បាប់ជ្សេងៗ,កម្ពុជាក្នុងនាមជាប្រទេស ឯករាជ្យ គោរពគោរពច្បាប់គោរពធម្មនុញ្ញអង្គការសហប្រជាជាតិ មិនអាច កាន់ជើងប្រទេសណាមួយដែលបានបំពានទៅលើច្បាប់ និង ធម្មនុញ្ញរបស់ការ សហប្រជាជាតិនោះទេ ៕

អត្ថបទដែលជាប់ទាក់ទង