សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបថ្នាក់ដឹកនាំជាច្រើន ក្នុងនោះរួមទាំងនាយករដ្ឋមន្ត្រីឥណ្ឌា ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងហ្សាការតា

ភ្នំពេញ៖ ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី នៅរសៀលថ្ងៃពុធ ទី៦ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានជួបថ្នាក់ដឹកនាំជាច្រើន ក្នុងនោះរួមទាំងឯកឧត្តម ណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឥណ្ឌា ផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមនាយករដ្ឋមន្ត្រីឥណ្ឌា បានសម្តែងនូវការអបអរសាទរសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕
