រដ្ឋមន្រ្តីវប្បធម៌ ចាត់បណ្ឌិត ហ៊ឺ វិរៈ ចុះសួរសុខទុក្ខ និងនាំយកថវិកា ៤លានរៀល ទៅប្រគល់ជូនយុវសិស្ស ណាន់ តុលា ដែលជួបគ្រោះថ្នាក់ចរាចរណ៍ ហើយមានជីវភាពខ្វះខាត

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ឺ វិរៈ រដ្ឋលេខាធិការ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យវប្បធម៌ និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ព្រមទាំងសហការី នាថ្ងៃទី៤ កញ្ញា បានចុះសួរសុខទុក្ខ ពាំនាំនូវការផ្ដាំសួរសុខទុក្ខពីសំណាក់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី និងនាំយកថវិកាឧបត្ថមរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ សមាជិក សមាជិកា ស.ស.យ.ក វិស័យវប្បធម៌ និងវិចិត្រសិល្ប:ចំនួន ៤,០០០,០០០៛ ទៅជូនយុវសិស្ស ឈ្មោះ ណាន់ តុលា ដែលបានជួបគ្រោះថ្នាក់ចរាចរ ហើយមានជីវភាពខ្វះខាត មិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការព្យាបាល និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជាចិន(ពេទ្យលោកសង្ឃ) ។
កាយវិកានេះគឺបានបង្ហាញពីការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំក្រសួង ចំពោះ សិស្សានុសិស្ស មន្រ្តីរាជការ ដែលមានទុក្ខលំបាក។
ឯកឧត្តមបណ្ឌិត ក៏បានបញ្ជាក់ថាថវិកា ដែលយកមកជូននាពេលនេះទោះបីមិនមានចំនួនច្រើនក៏ពិតមែន ប៉ុន្តែជាការបង្ហាញពីទឹកចិត្តនៃការចូលរូម និងការចែករំលែកសម្រាលទុក្ខលំបាកបានមួយចំណែកដែរ។
សូមបញ្ជាក់ជូនថា យុវសិស្ស ណាន់ តុលា ជាសិស្សរៀននៅសាលាមធ្យមវិចិត្រសិល្ប: ឆ្នាំទី៦ខ ឯកទេសគំនូរបុរាណ បានជួបគ្រោះថ្នាក់ចរាចរកាលពីថ្ងៃសៅរ៍ទី២ ខែកញ្ញា ឆ្នាំ២០២៣ ៕
