បុរសម្នាក់ជិះម៉ូតូលឿនដូចហោះ ជ្រុលទៅបុករថយន្តស៊េរីទំនើប Range Rover ពេញទំហឹង របួសធ្ងន់ម្នាក់

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូមួយគ្រឿង បោះពួយក្នុងល្បឿនលឿន បានជ្រុលទៅបុករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក Range Rover ដែលកំពុងបើកឆ្លងផ្លូវ ចំផ្នែកខាងមុខចំហៀងខាងឆ្វេង យ៉ាង ពេញទំហឹង បណ្ដាលឲ្យអ្នកជិះម៉ូតូបោកផ្ទប់និងរថយន្ត រងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១២និង២០នាទី រំលងអធ្រាតឈានចូលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវជាតិលេខ ១ ស្ថិតក្នុងសង្កាត់និរោធិ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៍មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញ បុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក Honda ADV ពណ៍ខ្មៅ ពាក់ស្លាកលេខ 1IT-3404 ធ្វើដំនើរ បោះពួយ ក្នុងល្បឿនយ៉ាងលឿន ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែជ្រុលទៅបុករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Range Rover ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2 BK-6633 ដែលកំពុងបើកឆ្លងផ្លូវ ចំផ្នែកខាងមុខចំហៀងខាងឆ្វេងយ៉ាង ពេញទំហឹង បណ្ដាលឲ្យអ្នកជិះម៉ូតូបោកផ្ទប់និងរថយន្ត រងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ ។
ចំណែកឯ រថយន្តនិងម៉ូតូ រងការខូចខាតយ៉ាងដំណំ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ក៏បានទាក់ទងទៅខាងជំនាញ ចរាចរណ៍ ឲ្យចុះមកវាស់វែងយករថយន្ត និង ម៉ូតូ ទៅរក្សាទុកបណ្ដោះអាសន្ន រងចាំដោះស្រាយគ្នាពេលក្រោយ ៕
