**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

ឧបនាយករដ្ឋមន្រ្តី សាយ​ សំអាល់ ជំរុញឱ្យគ្រប់អគ្គនាយកដ្ឋានទាំងអស់រួមគ្នា រៀបចំការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ​ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់ បានជំរុញឱ្យគ្រប់អគ្គនាយកដ្ឋានទាំងអស់រួមគ្នា រៀបចំការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ ។

នៅក្នុងកិច្ចប្រជុំជីវភាពរបស់ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់ ដើម្បីពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារអគ្គាធិការកិច្ច និងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានអនុវត្ត និងកំណត់ទិសដៅការងារអនុវត្តបន្ត នៅព្រឹកថ្ងៃចន្ទ​ ទី៤ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ​ សំអាល់ បានទទួលស្គាល់ការខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ ដែលបានបំពេញភារកិច្ចកន្លងមក និងសូមលើកទឹកចិត្តឱ្យបន្តនិរន្តរភាព និងបង្កើនប្រសិទ្ធភាពតទៅមុខទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថាការពង្រឹងមុខងារសាធារណៈ គឺជាការងារអទិភាពដើម្បីបន្តនិរន្តភាពរដ្ឋបាលទំនើប។​ អគ្គាធិការដ្ឋាន ត្រូវសម្របសម្រួលជាមួយអគ្គនាយកដ្ឋានរដ្ឋបាល និងអគ្គនាយកដ្ឋានជំនាញទាំងអស់ ដើម្បីបង្កើនប្រសិទ្ធភាពដំណើរការក្រសួង ដោយឈរលើស្មារតីសាមគ្គីភាព និងការលើកទឹកចិត្តបន្ថែម តាមរយៈការប្រលងប្រណាំងពីប្រសិទ្ធភាពការងារនៅក្នុងនាយកដ្ឋាន និងអគ្គនាយកដ្ឋានទាំងអស់។ តាមរយៈកម្មវិធីនេះ នឹងក្លាយជាទម្លាប់ថ្មី ក្នុងការពត់ទម្លាប់ការងាររបស់មន្រ្តី និងស្ថាប័នរបស់យើងឱ្យកាន់តែមានភាពកក់ក្តៅ និងទំនុកចិត្ត តាមរយៈ ពាក្យស្លោក “ទូកទៅកំពង់នៅ”។

បន្ថែមពីនេះ ឯកឧត្តមបានជំរុញឱ្យគ្រប់អគ្គនាយកដ្ឋានទាំងអស់រួមគ្នា រៀបចំការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ តាមរយៈការប្រើប្រាស់ប្រព័ន្ធឌីជីថលទំនើប និងបន្តពង្រឹងសមត្ថភាពមន្រ្តីជំនាញ និងគ្រប់ភាគីពាក់ព័ន្ធរួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការបណ្តុះបណ្តាល និងផ្សព្វផ្សាយបន្ថែម ទាំងជំនាញបច្ចេកទេស និងភាពជំនាញភាពជាអ្នកដឹកនាំ ដោយសហការជាមួយសាលាភូមិន្ទរដ្ឋបាល និងសាលាបណ្តុះបណ្តាលដែលមានស្រាប់៕

អត្ថបទដែលជាប់ទាក់ទង