**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម**បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា

អ៊ុយក្រែន​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​រុស្ស៊ី​ចំនួន ២២​គ្រឿង ​ក្នុង​តំបន់ Odesa

អ៊ុយក្រែន៖ កងទ័ពអាកាសអ៊ុយក្រែនបានឲ្យដឹងថា ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក Shahed ចំនួន ២២ គ្រឿងក្នុងចំណោម ២៥ គ្រឿងដែលផលិតដោយអ៊ីរ៉ង់ ដែលរុស្ស៊ីបានបង្ហោះនៅតំបន់ភាគខាងត្បូង Odesa នៅព្រឹកព្រលឹមថ្ងៃទី០៣ ខែកញ្ញា។

អាជ្ញាធរអ៊ុយក្រែនបានបន្តថា យ៉ាងហោចណាស់ជនស៊ីវិលពីរនាក់បានរងរបួសនៅក្នុង រលកនៃការវាយប្រហារជាច្រើន ដែលបានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធកំពង់ផែទន្លេ Danube អាជ្ញាធរអ៊ុយក្រែនបានបន្ថែមថា ការវាយប្រហារមានរយៈពេលប្រហែល ៣ ១/២ ម៉ោង។

ទន្លេ Danube បានក្លាយជាផ្លូវដ៏សំខាន់របស់អ៊ុយក្រែនសម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិចាប់តាំងពីការដួលរលំនៅក្នុងខែកក្កដានៃកិច្ចព្រមព្រៀងដែលឈ្មួញកណ្តាលរបស់អង្គការសហប្រជាជាតិអនុញ្ញាតឱ្យការដឹកជញ្ជូនប្រកបដោយសុវត្ថិភាពពីសមុទ្រខ្មៅ។

ចាប់តាំងពីពេលនោះមក ប្រទេសរុស្ស៊ីបានបង្កើនការវាយប្រហារទៅលើតំបន់ Odesa និង Mykolayiv ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន ដែលជាកន្លែងកំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធដែលមានសារៈសំខាន់សម្រាប់ការដឹកជញ្ជូនគ្រាប់ធញ្ញជាតិ។

យោធារុស្ស៊ីបានឲ្យដឹងថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកចុងក្រោយបំផុតរបស់ខ្លួនបានវាយប្រហារកំពង់ផែ Reni របស់អ៊ុយក្រែននៅលើទន្លេ Danube ជាប់ព្រំដែនជាមួយប្រទេសរ៉ូម៉ានី។

យោធារុស្ស៊ីបានឲ្យដឹងនៅថ្ងៃទី០៣ ខែកញ្ញាថា ថ្ងៃនេះនៅពេលយប់ កងទ័ពរុស្ស៊ីបានធ្វើការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកជាក្រុមទៅលើកន្លែងផ្ទុកប្រេងឥន្ធនៈដែលប្រើសម្រាប់ផ្គត់ផ្គង់ឧបករណ៍យោធារបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែននៅក្នុងកំពង់ផែ Reni ក្នុងតំបន់ Odesa។

យោធារុស្ស៊ីបានអះអាងថា គោលដៅដែលបានកំណត់ទាំងអស់ត្រូវបានវាយប្រហារ។

អាជ្ញាធរយោធាក្នុងតំបន់បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង ០៦នាក់ផ្សេងទៀតបានរងរបួសដោយការបាញ់ផ្លោងរបស់រុស្ស៊ីនៅក្នុងតំបន់ Sumy ភាគឦសាននៃប្រទេសអ៊ុយក្រែនកាលពីល្ងាចថ្ងៃទី០២ ខែកញ្ញា។

យោងតាមមន្ត្រីក្នុងតំបន់បានឱ្យដឹងថា ការវាយប្រហារដោយកាំភ្លើងធំបានបណ្តាលឱ្យមានការផ្ទុះជាច្រើនដែលក៏បានធ្វើឱ្យខូចខាតដល់ផ្ទះឯកជន និងរថយន្ត ក៏ដូចជាទីតាំងរបស់អតីតក្រុមហ៊ុនឧបករណ៍ប្រើប្រាស់ផងដែរ។

នៅក្នុងប្រទេសរុស្ស៊ី អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev បានអះអាងថា មនុស្សប្រហែល ២៨០,០០០នាក់បានចុះឈ្មោះរហូតមកដល់ពេលនេះ សម្រាប់សេវាកម្មវិជ្ជាជីវៈជាមួយយោធារុស្ស៊ី។

អតីតប្រធានាធិបតីរុស្ស៊ីបានធ្វើការអត្ថាធិប្បាយនៅតំបន់ចុងបូព៌ារបស់រុស្ស៊ី ជាកន្លែងដែលលោកបានឲ្យដឹងថា លោកកំពុងជួបជាមួយមន្ត្រីក្នុងតំបន់ ដើម្បីធ្វើការលើកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងកងកម្លាំងប្រដាប់អាវុធ។

យោងតាមក្រសួងការពារជាតិ ចាប់តាំងពីថ្ងៃទី០១ ខែមករា មនុស្សប្រហែល ២៨០.០០០នាក់ត្រូវបានទទួលយកទៅក្នុងជួរកងកម្លាំងប្រដាប់អាវុធដោយផ្អែកលើកិច្ចសន្យា។

កាលពីឆ្នាំមុន ទីក្រុងមូស្គូបានប្រកាសពីផែនការពង្រីកបុគ្គលិកប្រយុទ្ធរបស់ខ្លួនលើសពី ៣០ ភាគរយដល់ ១.៥លាននាក់ ដែលជាភារកិច្ចដ៏មានមហិច្ឆតាមួយដែលបានធ្វើឱ្យកាន់តែលំបាកដោយអ្នកស្លាប់បាត់បង់ជីវិតយ៉ាងធ្ងន់ធ្ងររបស់រុស្ស៊ីនៅក្នុងសង្គ្រាមដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន។

យោងតាមក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេស ប្រទេសរុស្ស៊ីក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះបានអំពាវនាវដល់ពលរដ្ឋនៃប្រទេសជិតខាងជាមួយនឹងការផ្សាយពាណិជ្ជកម្មជ្រើសរើសបុគ្គលសម្រាប់ប្រយុទ្ធនៅអ៊ុយក្រែន។

ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេសបានឲ្យដឹងនៅលើព្រឹត្តិបត្រប្រចាំថ្ងៃរបស់ខ្លួននៅថ្ងៃទី០៣ ខែកញ្ញាថា មានការខិតខំប្រឹងប្រែងជ្រើសរើសនៅក្នុងតំបន់ Qostanai ភាគខាងជើងនៃប្រទេសកាហ្សាក់ស្ថាន ដោយអំពាវនាវដល់ប្រជាជនជនជាតិរុស្ស៊ី។

ការផ្សាយពាណិជ្ជកម្មតាមអ៊ីនធឺណិតត្រូវបានគេសង្កេតឃើញនៅក្នុងប្រទេសអាមេនី និងកាហ្សាក់ស្ថានដែលផ្តល់ប្រាក់ចំនួន ៥,១៤០ដុល្លារក្នុងការបង់ប្រាក់ដំបូង និងប្រាក់ខែចាប់ពី ១,៩៧៣ដុល្លារ នេះបើយោងតាមព្រឹត្តិបត្រ។

អង្គការនេះបានបន្តថា ជនចំណាកស្រុកអាស៊ីកណ្តាលនៅក្នុងប្រទេសរុស្ស៊ីក៏ត្រូវបានទាក់ទងដោយអ្នកជ្រើសរើសយោធាជាមួយនឹងការសន្យានៃសញ្ជាតិលឿនរហ័ស និងប្រាក់ខែរហូតដល់ ៤,១៦០ដុល្លារ ក្នុងមួយខែ។

ប្រភព៖ RFERL

ប្រែសម្រួលដោយ៖ {ឡាយ លីហួ}

អត្ថបទដែលជាប់ទាក់ទង