**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

អគ្គនាយក ប.ស.ស. ស្ដីទី ជួបសំណេះសំណាលជាមួយបុគ្គលិកក្រោមឱវាទដែលបម្រើការងារនៅទីស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ


 

ភ្នំពេញ៖ នៅក្នុងសាលប្រជុំសន្តិភាព នៃ ប.ស.ស. នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម ម៉េង ហុង បានអញ្ជើញបង្ហាញខ្លួនលើកដំបូងក្នុងនាមជា អគ្គនាយក ប.ស.ស. ស្ដីទី និងបានសំណេះសំណាលចែករំលែកបទពិសោធន៍កម្សត់កម្រ និងបទពិសោធន៍ល្អៗ ក្នុងរយៈពេលជាង១៦ឆ្នាំ ដែលបានបំពេញភារកិច្ចក្នុងវិស័យសន្ដិសុខសង្គមកន្លងមក ដល់បុគ្គលិកក្រោមឱវាទ ដែលបម្រើការងារនៅទីស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ សរុបប្រមាណជិត ១ ០០០នាក់។

ក្នុងឱកាសជួបសំណេះសំណាលនេះ ឯកឧត្តមអគ្គនាយក ប.ស.ស. ស្តីទី បានលើកឡើងថា ចាប់តាំងពី ប.ស.ស. កើតឡើងដំបូងនៅឆ្នាំ២០០៧ ដែលឯកឧត្តម បានចូលបម្រើការងារជាមន្រ្ដីរាជការមួយរូប ដែលពេលនោះអង្គភាពគ្រប់គ្រងរបបសន្ដិសុខសង្គមមានថ្នាក់ដឹកនាំ និងសហការីប្រហែលជា ២០នាក់ប៉ុណ្ណោះ ដែលបានតស៊ូ ពុះពារ គ្រប់ឧបសគ្គដើម្បីបេសកកម្មអនុវត្តលើវិស័យសន្ដិសុខសង្គម រហូតមានការរីកចម្រើនជាបន្ដបន្ទាប់មកដល់សព្វថ្ងៃនេះ។

ឯកឧត្តមអគ្គនាយកស្តីទី បានបន្ដថា ការរីកចម្រើនរបស់ ប.ស.ស. មកដល់សព្វថ្ងៃនេះ ជាគុណបំណាច់ដ៏ជ្រាលជ្រៅ និងធំធេងបំផុតរបស់អតីតអគ្គនាយក ប.ស.ស. គឺ ឯកឧត្តម អ៊ុក សមវិទ្យា ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ដឹកនាំលើវិស័យនេះ និងបានបន្សល់ទុកនូវស្នាដៃ និងសមិទ្ធផលដ៏ល្អវិសេសវិសាលជាច្រើន ដែលជាគំរូដ៏ល្អសម្រាប់ទាំងអស់គ្នាបន្តអនុវត្តទៅមុខបន្តទៀត។

ក្នុងពិធីសំណេះសំណាលរយៈពេលពេញមួយព្រឹក ឯកឧត្តមអគ្គនាយក ប.ស.ស. ស្តីទី ក៏បានលើកឡើងអំពីសារសំខាន់ៗនៃការអនុវត្តការងារ របស់នាយកដ្ឋាននីមួយៗ ក្នុងវិស័យសន្ដិសុខសង្គម និងបានផ្តល់អនុសាសន៍ណែនាំ និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ ឱ្យបន្ដយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងការអនុវត្តការងារ ការគោរពវិន័យផ្ទៃក្នុងអង្គភាព របៀបរបបការងារ និងបន្ដពង្រឹងសមត្ថភាពបន្ថែមដើម្បីបំពេញតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋនៅពេលមកទទួលសេវា។

ឯកឧត្តមអគ្គនាយក ប.ស.ស. ស្តីទី ក៏បានសម្តែងនូវអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាល ដែលបានផ្តល់សេចក្តីទុកចិត្ត និងផ្តល់ឱកាសដល់រូបលោកជាអគ្គនាយក ប.ស.ស. ស្ដីទី ដើម្បីបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមដឹកនាំវិស័យសន្ដិសុខសង្គមកម្ពុជា។

ដើម្បីតបស្នងនឹងការផ្តល់ឱកាសនេះ ឯកឧត្តមអគ្គនាយក ប.ស.ស. ស្តីទី បានបេ្តជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តថែរក្សាការពារសមិទ្ធផលមុនៗ និងបង្កើនសមិទ្ធផលថ្មីៗ ក្នុងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងរួបរួមគ្នាជាធ្លុងមួយ ដើម្បីបំពេញឱ្យបាននូវកិច្ចការងារដ៏ឧត្តុង្គឧត្តមមួយនេះ ដែលរាជរដ្ឋាភិបាលអាណត្តិទី៧ បានប្រគល់ជូន៕

អត្ថបទដែលជាប់ទាក់ទង