**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

ឯកឧត្ដម តាន់ ហ្សង់ ហ្វ្រង់ស័រ៖ ជួយប្រជាជនដែលមានជីវភាពលំបាកជាងគេ គឺជាអាទិភាពរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត

ភ្នំពេញ៖ ឯកឧត្ដម តាន់ ហ្សង់-ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការ ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា ជួយប្រជាជនដែលមានជីវភាពលំបាកជាងគេ គឺជាអាទិភាពរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

ឯកឧត្ដម តាន់ ហ្សង់-ហ្វ្រង់ស័រ បានលើកឡើងដូច្នេះ នៅលើគណនីហ្វេសប៊ុករបស់នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ នេះ ដែលមានខ្លឹមសារដូចខាងក្រោម៖

១.មានតិចណាស់ ប្រជាជនដែលចាប់អារម្មណ៍ទៅលើពាក្យ«យុទ្ធសាស្ត្រត្រីកោណ» «យុទ្ធសាស្ត្រចតុកោណ» និង ចាប់ពីពេលនេះតទៅ«យុទ្ធសាស្ត្របញ្ចកោណ»ដែលជាផែនទីចង្អុលផ្លូវរបស់រាជរដ្ឋាភិបាលថ្មីដឹកនាំដោយនាយករដ្ឋមន្ត្រីថ្មី ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត។

២.ជាសង្ខេប គេអាចនិយាយបានថា សមិទ្ធផលធំៗបច្ចុប្បន្ន(កម្ពុជាអធិបតេយ្យនិងឯករាជ្យ, កម្ពុជាក្នុងសមាហរណកម្មតំបន់និងសកល, សុខសន្តិភាព, ការចាកផុតពីភាពក្រីក្រសម្រាប់ខ្មែររាប់លាននាក់បើប្រៀបធៀបទៅនឹងស្ថានភាពកាលពី២៥ឆ្នាំមុន…) សុទ្ធតែបានមកពីការអនុវត្តយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណ ព្រមទាំងការអនុវត្តនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន។ ក្នុងន័យនេះ, យុទ្ធសាស្ត្របញ្ចកោណ គឺជា«គម្ពី»ទី៣ ដែលតាមគោលការណ៍និងតាមទ្រឹស្តី ត្រូវនាំកម្ពុជាទៅកាន់ដំណាក់កាលថ្មី នៅក្នុងអភិក្រមនៃការកសាងជាតិ។

៣.រហូតដល់ឆ្នាំ២០៥០ យុទ្ធសាស្ត្របញ្ចកោណនេះ នឹងត្រូវឆ្លងកាត់ ៥ដំណាក់កាល។ គោលដៅចុងក្រោយសម្រាប់រយៈកាលវែង គឺ «លើកស្ទួយមោទនភាពជាតិឲ្យឈានកាន់តែខ្ពស់ឡើង (…)តាមរយៈការកសាងជាតិមួយឲ្យរឹងមាំ, រស់រវើក, រុងរឿង(…) ក្លាយជាប្រទេសមានចំណូលខ្ពស់ នៅត្រឹមឆ្នាំ២០៥០។»

៤.រីឯដំណាក់កាលទី១វិញ គឺជាអ្វីដែលរាជរដ្ឋាភិបាល«ជំនាន់ថ្មី ឈាមថ្មី និងថាមពលថ្មី» ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវអនុវត្ត ពីពេលនេះតទៅ និងសម្រាប់រយៈកាលខ្លី ពី៥ទៅ៧ឆ្នាំខាងមុខ។ នៅក្នុងចំណោម វិធានការគន្លឹះនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១នេះ, ការយកចិត្តទុកដាក់ទៅលើប្រជាជន«អ្នកលំបាក»ជាងគេ គឺជាអាទិភាពចំបង។ ជាក់ស្តែង ដូចដែលឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត នាយករដ្ឋមន្ត្រី បានលើកឡើងនៅថ្ងៃទី២៤សីហាសប្តាហ៍មុន និងកាលពីម្សិលមិញថ្ងៃទី២៨សីហា រួចហើយថា រាជរដ្ឋាភិបាលនឹងប្រឹងប្រែងតាមរយ:គ្រប់មធ្យោបាយ និងគ្រប់លទ្ធភាព ដើម្បីពង្រឹងកំណើនសេដ្ឋកិច្ច, ពង្រឹងសន្ទុះនៃ
ការបង្កើតការងារឲ្យបានច្រើន, ពង្រឹងសមធម៌សង្គម, ពង្រឹង គុណភាពនៃវិស័យអប់រំនិងសុខាភិបាល ពិសេសនៅតាមទីជនបទដាច់ស្រយាល…។ ទាំងនេះ ស្តែងឱ្យឃើញនូវនយោបាយដែលមានលក្ខណៈសង្គមខ្លាំង នៃរាជរដ្ឋាភិបាលរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត។ ទាំងនេះក៏ស្តែងឱ្យឃើញប្រកែកមិនបានដែរ នូវសន្តានចិត្តពិតជាល្អរបស់ប្រមុខរាជរដ្ឋាភិបាលថ្មីរូបនេះ ចំពោះ អ្នកដែលនៅក្នុងសង្គមយើង មានជីវភាពលំបាកជាងគេ រួមមានដូចជាកម្មករ-កម្មការិនី បណ្តាអាជីវករនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអ្នករស់នៅតាមស្រុកស្រែចំការ។

៥.ក្នុងគ្រាបច្ចុប្បន្ន នៅក្នុងស្ថានការណ៍មួយដុនដាបខ្លាំងនៃសេដ្ឋកិច្ចពិភពលោក តំបន់ និងជាតិ, រាជរដ្ឋាភិបាលដឹកនាំដោយ ឯកឧត្តម កត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នៅតែបន្តដាក់ចេញនូវ«គោលដៅកាត់បន្ថយភាពក្រីក្រក្នុងអត្រាទាបជាង១០%» បង្រួមវិសមភាព សេដ្ឋកិច្ចនិងសង្គម, រក្សាកំណើនសេដ្ឋកិច្ច និងទន្ទឹមនេះ ពង្រឹង ប្រព័ន្ធសន្តិសុខសង្គម ដោយគិតគូរជាពិសេស ដល់អ្នកដែលមានជីវភាពលំបាកលំបិនជាងគេ។ ដើម្បីសម្រេចគោលដៅនេះ និងបន្តនាំមកនូវសមិទ្ធផលធំៗសម្រាប់ជាតិមាតុភូមិយើង, សុទិដ្ឋិនិយម ទំនុកចិត្ត និង ក្តីសង្ឃឹម របស់ពលរដ្ឋម្នាក់ៗ បូករួមនឹងឆន្ទៈមោះមុតនៃរាជរដ្ឋាភិបាលរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជាការចាំបាច់បំផុត៕

 

អត្ថបទដែលជាប់ទាក់ទង