**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ**ថៃ៖ ជនល្មើសឆបោកអនឡាញ ជិត៣០ ០០០នាក់ ត្រូវបានចាប់ខ្លួន ក្នុងរយៈពេល៩ខែកន្លងមកនេះ**ម៉ាឡេស៉ី នឹងបញ្ចុះតម្លៃប្រេងម៉ាស៊ូត សម្រាប់ពលរដ្ឋទាំងអស់ទូទាំងប្រទេស**មជ្ឈមណ្ឌលជំនួយ និងជំនួយមនុស្សធម៌របស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត បាននិងកំពុងពង្រីកការគាំទ្រ និងទ្រទ្រង់ ផ្គត់ផ្គង់ដល់ជនភៀសខ្លួននៅទូទាំងពិភពលោក**បង់ក្លាដែសចេញបញ្ជាការដាក់ពង្រាយកងទ័ព នៅក្នុងរដ្ឋធានី Dhaka និងទីក្រុង ៥ផ្សេងទៀត ស្របពេលដែលអាជ្ញាធរបានបង្កើនការធានាសន្តិសុខ មុនគម្រប់ខួបនៃការបង្កើតបក្ស Awami League**លីបង់កំពុងឈានទៅជុំថ្មីនៃកិច្ចចរចាជាមួយអ៉ីស្រាអែល**កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន**ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសម្ពោធបណ្ណាល័យមរតកក្រមង៉ុយ ចំនួន២ទីតាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ**កុងហ្គោប្រកាសថា ចំនួនករណីជំងឺអេបូឡាបានបន្តកើនឡើងដល់១០៤៨នាក់ ក្នុងនោះ​មានអ្នកស្លាប់២៦៧នាក់**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នាំយកសាររំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនក្រុមគ្រួសារសពឧបាសិក លី ផលគុន ដែលត្រូវជាឪពុកក្មេង ឯកឧត្តម សុខ សុមនា**មេដឹកនាំកូរ៉េខាងជើង៖ ការអនុវត្តឋានៈជារដ្ឋនុយក្លេអ៊ែរនៃគឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយស្ថានការណ៍សន្តិសុខសកលដ៏ស្មុគស្មាញ និងមិនអាចព្យាករបាន**UN សម្តែងការសោកស្ដាយ ចំពោះផែនការរបស់អាមេរិក ក្នុងការដកមូលនិធិ សម្រាប់ដោះស្រាយបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង**​លោក Ding Xuexiang អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធីបើក​​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ ព្រម​និង​ថ្លែង​សុន្ទរកថាគន្លឹះ​**លោកស្រី តៅ សុខម៉ារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សានិងសិក្សាស្វែងយល់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលខេត្តត្បូងឃ្មុំ**ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»

ជិះម៉ូតូឌុបគ្នាបញ្ច្រាស់ផ្លូវបេីកផ្លូវឱ្យឡានពេទ្យ​ អកុសលជ្រុលទៅបុករថយន្តស៊េរីទំនេីប​ បណ្ដាលឱ្យស្លាប់ម្នាក់ របួសធ្ងន់២នាក់

ភ្នំពេញ​៖​ យ៉ាងហោចណាស់មានយុវជនម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែង​ និងពីរនាក់ទៀត​ របួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ​ភ្លាមៗ បន្ទាប់ពីពួកគេជិះម៉ូតូឌុបគ្នាបេីកផ្លូវឱ្យឡានពេទ្យទាំងបញ្ច្រាស់ទិសជ្រុលទៅបុករថយន្តស៊េរីទំនេីប​ Lexus LX570 ចំពីមុខពេញទំហឹង​ បណ្ដាលឱ្យរថយន្តនិងម៉ូតូរងការខូចខាតយ៉ាងដំណំ​។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតហេតុនៅវេលាម៉ោង៩​ និង១០នាទីយប់​ ថ្ងៃទី២៨​ ខែសីហា​ ឆ្នាំ​២០២៣​ នៅចំណុចមុខរោងចក្រផលិតទឹកស្អាត​និរោធ​ តាមបណ្ដោយផ្លូវជាតិលេខ១​ ក្នុងសង្កាត់និរោធ​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​ ។

សពជនរងគ្រោះខាងលេីនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡេីយទេ​ ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនកេីតហេតុនោះ​ គេឃេីញយុវជនមួយក្រុម​មានគ្នា៦នាក់​បានជិះម៉ូតូពីរគ្រឿង​ឌុបគ្នា ដោយម៉ូតូមួយគ្រឿងជិះគ្នា៣នាក់​ បានជិះបេីកផ្លូវឱ្យរថយន្តសង្គ្រោះបន្ទាន់​ ធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ១​ ទិសដៅបញ្ច្រាស់ចរាចរណ៍ពីលិចមកកេីតក្នុងល្បឿនលឿន​ តែមិនប្រយ័ត្នដោយម៉ូតូមួយគ្រឿងម៉ាក​ ហុងដាឌ្រីម​ ពណ៌ខ្មៅ​ ស៊េរីឆ្នាំ២០២០​ ពណ៌ខ្មៅ​ ពាក់ផ្លាកលេខ​ ព្រៃវែង​ 1O-9436 ជិះឌុបគ្នា៣នាក់បានបុករថយន្តស៊េរីទំនេីប​ម៉ាក​ Lexus LX570 ពណ៌ស​ ពាក់ផ្លាក​លេខ​ កម្ពុជា​ LY-SOKHA ដែលកំពុងធ្វេីដំណេីរស្របទិសចរាចរណ៍​ ចំពីមុខយ៉ាងពេញទំហឹង​ បណ្ដាលឱ្យរថយន្តនិងម៉ូតូរងការខូចខាតយ៉ាងដំណំ​ ។ រីឯយុវជន៣នាក់ភាគីខាងម៉ូតូបានដួលបោកក្បាល​ បណ្ដាលឱ្យស្លាប់ម្នាក់ភ្លាមៗ​នៅនិងកន្លែង​ និងពីរនាក់ទៀត​ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ​ភ្លាមៗ ។

ក្រោយមក ម្ចាស់រថយន្ត Lexus LX 570​បានចុះពីរថយន្តចេញពីកន្លែងកេីតហេតុបន្សល់រថយន្តចោល​ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌចុះមកធ្វេីការវាស់វែងស្ទួចយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅបណ្ដោះអាសន្នរង់ចាំដោះស្រាយនាពេលក្រោយ​ ។ ចំណែកសពជរងគ្រោះ​ទាំងពីរនាក់​ ត្រូវបានសមត្ថកិច្ចមូលដ្ឋានធ្វេីកំណត់ហេតុ​ និងស្រាវជ្រាវទាក់ទងរកសាច់ញាតិមកទទួលធ្វេីបុណ្យតាមប្រពៃណី​ ៕​

អត្ថបទដែលជាប់ទាក់ទង