ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងមុខតំណែង និងដំឡើងឋានៈ ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ៣រូប

ភ្នំពេញ៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យមួយ តែងតាំងមុខតំណែង និងដំឡើងឋានៈ ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៣រូប។
