ព្រឹកស្អែក! នាយករដ្ឋមន្រ្ដីថ្មី នឹងចាប់ផ្ដើមជួបសំណេះសំណាលជាមួយកម្មករកម្មការិនី ជិត២ម៉ឺននាក់ នៅខណ្ឌពោធិសែនជ័យ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ស្អែកនេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានឹងអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី នយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨,០០០នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៣ ដែលមានមូលដ្ឋាននៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
រោងចក្រ សហគ្រាសទាំង១៣នេះ ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន១០, ផលិតផលិតផលធ្វើដំណើរ និងកាបូបចំនួន១, ដេរស្បែកជើងចំនួន១ និងរោងចក្រផ្សេងចំនួន១។
ការចុះជួបនេះមួយបងប្អូន កម្មករនិយោជិតនេះ គឺដើម្បីស្វែងយល់ពីកិច្ចការដែលរាជរដ្ឋាភិបាល បានដាក់ចេញ ដើម្បីគាំពារកម្មករនិយោជិតថា តើសម្រេចបានដល់កម្រិតណាខ្លះហើយ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជាអាណត្តិចាស់ ធ្លាប់បានចេញ សារសំឡេង កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣នេះ បញ្ជាក់ថា នាយករដ្ឋមន្រ្ដីថ្មី អាណត្តិទី៧ នឹងបន្តចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិតតាមការសន្យារបស់របស់សម្ដេច កាលពីមុនពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដអាណត្តិទី៧៕

