**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**លោក Rubio៖ គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ**ទីបញ្ជាការកងទ័ពកណ្តាលអាម៉េរិកប្រកាសថា កងទ័ពខ្លួន បានបន្តបើកវាយប្រហារទៅលើកោះកេស (Qeshm) ជាកោះធំជាងគេរបស់អ៊ីរ៉ង់**នាយឧត្តមសេនីយ៍ ស ថេត ដាក់បទបញ្ជាដល់អង្គភាពពាក់ព័ន្ធ បង្កើនការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត**ឯកឧត្តម គន់ គីម៖ អាជ្ញាធរឃុំសង្កាត់ទាំងអស់នៅក្នុងមូលដ្ឋានខេត្តឧត្ដរមានជ័យ គួរតែសម្របសម្រួលរឿងវិវាទ និងករណីក្មេងទំនើងឱ្យអស់លទ្ធភាព ចុងក្រោយទើបបញ្ជូនមកតុលាការ

បញ្ជាការដ្ឋានទ័ពពិសេស បើកវគ្គកុម្ម៉ង់ដូជំនាន់ទី១២ ទប់ស្កាត់បាតុកម្ម និងកុបកម្ម ដល់សិក្ខាកាមជាង ១០០នាក់

ភ្នំពេញ៖ បញ្ជាការដ្ឋានទ័ពពិសេសបានដំណើការហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញកុម្ម៉ង់ដូជំនាន់១២ ទប់ស្កាត់បាតុកម្ម និងកុបកម្មរបស់បញ្ចាការដ្ឋានទ័ពពិសេស នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានទ័ពពិសេសក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស។

ថ្លែងនូវក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញកុម្ម៉ងដុជំនាន់ទី១២ ទប់ស្កាត់បាតុកម្ម និងកុបកម្មនៅបញ្ជាការដ្ឋានទ័ពពិសេសនាពេលនេះ ឧត្តមសេនីយ៍ឯក ចាប ភក្តី ក្នុងនាមមេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស បានថ្លែងនូវការលើកសរសើរចំពោះថ្នាក់ដឹកនាំ នៃបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើង គោក ដែលរយៈពេលកន្លងមកបានសហការគ្នាយ៉ាងល្អ កសាងអង្គភាពផង ការពារ បូរណៈភាពទឹកដី ការពារសុខសន្តិភាព សុវត្ថិភាពជូនប្រជាពលរដ្ឋ និងបានឆ្លៀតពេល ហ្វឹកហ្វឺននូវជំនាញ ឱ្យដល់នាយ ពល ទាហានរបស់ខ្លួនឳ្យកាន់តែមានសមត្ថភាពបំរើឱ្យភារកិច្ច ការពារេជាតិ ការពារបូរណៈភាពទឹកដី និងការពាររាជរដ្ឋាភិបាលដែលប្រសូត្រចេញពីសុឆន្ទៈប្រជាពលរដ្ឋ។

ឯកឧត្តម ចាប ភក្តី ក៏បានបញ្ជាក់ដែរថា៖តាមរយៈស្នាដៃ ជាច្រើនដែលបញ្ជាការដ្ឋានទ័ពពិសេសបានខិតខំកន្លងមកបានបង្ហាញឱ្យឃើញច្បាស់នូវ ការខិតខំយ៉ាងសកម្ម លើមូល ដ្ឋាននៃការសាមគ្គីភាព ឯកភាពជាធ្លុងមួយ ក្នុងការចាត់ តាំងអនុវត្តមានការរីកចំរើន លើគ្រប់វិស័យ ពិសេសការបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈនៃ ការហ្វឹកហ្វឺនលើ គ្រប់ជំនាញឱ្យដល់កម្លាំងរបស់ខ្លួន និងការបណ្តុះបណ្តាល ជំនាញកុម្ម៉ង់ដូដល់នាយទាហានចំណុះទ័ពជើងគោក និងកងយោធពលខេមរភូមិន្ទសរុប ទាំងលើកនេះចំនួន១២វគ្គ។

ឯកឧត្តម ចាប ភក្តី បានបញ្ជាក់បន្ថែមថា៖ ការហ្វឹកហ្វឺន គឺមានសារៈសំខាន់ណាស់សម្រាប់កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដូច្នេះប្អូនៗ ដែលជាសិក្ខាមទាំងអស់ត្រូវខិតខំរៀនសូត្រ ហាត់ពត់លត់ដំខ្លួន ព្រោះថា៖ ការហ្វឹកហាត់ នូវជំនាញនេះវាជួបឧបស័គ្គច្រើនណាស់ ទើបឳ្យប្អូនៗទាំងអស់ត្រូវ យកចិត្តទុកដាក់ហ្វឹក ហាត់ ក្រេបជញ្ជក់នូវខ្លឹមសារ មុខវិជ្ជានីមួយៗ ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ធ្វើយ៉ាងណាឳ្យក្លាយជាសិក្ខាកាមគំរូវគ្គល្អឆ្នើមប្រចាំឆ្នាំដើម្បីពេលបញ្ចប់វគ្គ អស់លោកមាន សមត្ថភាពគ្រប់គ្រាន់ដើម្បីបំរើ ភារកិច្ច ការពារជាតិរបស់យើងបានកាន់តែរឹងមាំ៕

របាយការណ៍បើកវគ្គបានឲ្យដឹងថាវគ្គហ្វឹកហ្វឺនបណ្តុះបណ្តលជំនាញ កុម្ម៉ង់ដូជំនាន់ទី១២ ទប់ស្កាត់បាតុកម្ម និងកុបកម្ម មានសមាសភាព ចូលរួមសរុប ចំនួន ១៣០នាក់ សិក្ខាកាម១០០នាក់ ក្នុងនោះសិក្ខាកាមបញ្ជាការដ្ឋានទ័ពពិសេសចំនួន៩៣នាក់ សិក្ខាកាមមកពីបញ្ជាការដ្ឋានការកោះឆ្នេរ៧នាក់ គ្រូបង្វឹកចំនួន២០នាក់ និងអ្នកបំរើការចំនួន១០នាក់ ដោយប្រើប្រាស់រយៈពេលហ្វឹកហាត់រយៈពេល៦ខែ ស្មើ ១៨០ថ្ងៃ គិតចាប់ពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។

ទីកន្លែងហ្វឹកហ្វឺនបញ្ជាការដ្ឋានទ័ពពិសេសកំបូល សាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ និងតំបន់សមុទ្រ ឆ្នេរម៉ាអ៊ូ កោះតាលី ឆ្នេរថ្មធំ និងកោះថ្មីខេត្តព្រះសីហនុ ដោយយុទ្ធដំណើរចម្ងាយ៦១០គីឡូម៉ែត្រ លើខ្លឹមសារមេរៀន ចំនួន២១មេរៀង។

អត្ថបទដែលជាប់ទាក់ទង