កម្ពុជានឹងរៀបចំព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរពិភពលោក នៅក្នុងទឹកដីអង្គរ នៅចុងឆ្នាំនេះ
ភ្នំពេញ៖ ព្រឹត្តិការណ៍គុនខ្មែរដ៍ធំជាលើកដំបូងនេះ នឹងមានកីឡាករ កីឡាការិនីរាប់រយនាក់ដែលត្រូវ ប្រកួត៣ប្រភេទគុនខ្មែរគឺលក្ខណៈស្ម័គ្រចិត្ត ពាក់ កណ្តាលអាជីព និងអាជីពដែលនឹងមានខ្សែក្រវាត់ និងពានរង្វាន់សម្រាប់ជយលាភីនីមួយៗ។
នេះជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍ និងផ្សព្វផ្សាយ កីឡាប្រដាល់គុនខ្មែរឲ្យកាន់ តែរីកចម្រើន និងមានប្រជាប្រិយភាពកាន់ តែ ទូលំទូលាយនៅលើឆាកអន្តរជាតិ។
បើតាមលិខិតអញ្ជើញរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិទៅកាន់បណ្តាសមាជិកទាំងអស់គឺមានន័យថា នឹងមានបណ្តាប្រទេសនឹងចូលរួម ពីព្រោះរហូត ដល់ពេលនេះមានសមាជិកច្រើនជិត១០០ប្រទេសទៅហើយ។ ក្នុងនោះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ប្រចាំនៅប្រទេសរុស្ស៊ី និងកីឡាករ កីឡាការិនីរុស្ស៊ីក៏ ត្រូវបានអញ្ជើញឲ្យចូលរួមព្រឹត្តិការណ៍ធំនេះដែរ។ ខណៈដែលការប្រកួតគុនខ្មែរពិភពលោក រយៈពេល ៣ថ្ងៃ ដោយចាប់ពីថ្ងៃទី២៦ ដល់ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣៕
