លោកជំទាវឧត្តមសេនីយ៍ទោ សុខុន ស្រីល័ក្ខ ណែនាំពីផលប៉ះពាល់ នៃឥទ្ធិពលអាវុធជីវសាស្ត្រ ដល់កម្លាំងតំបន់ប្រតិបត្តិការសឹករងកែប

ភ្នំពេញ៖ តំបន់ប្រតិបត្តិការសឹរងកែប នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ បានទទួលផែនការអប់រំផ្សព្វផ្សាយច្បាប់ ស្ដីអំពីការហាមឃាត់ អាវុធគីមីអាវុធនុយក្លេអ៊ែរ អាវុធជីសាស្ត្រ និងអាវុធវិទ្យុសកម្ម ដល់នាយទាហាន នាយទានរង និងពលទាហាន នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកែប លោកជំទាវឧត្តមសេនីយ៍ទោ សុខុន ស្រីល័ក្ខ នាយក នាយកហ្វឹកហ្វឺន និងបណ្ដុះបណ្ដាលជំនាញអាជ្ញាធរជាតិអាវុធគីមីក្រសួងការពារជាតិ បានផ្សព្វផ្សាយនិងណែនាំ អំពីផលប៉ះពាល់ នៃឥទ្ធិពលអាវុធជីវសាស្ត្រទាំងអស់នោះ មកលើអាយុជីវិតនិងសង្គមជាតិទាំងមូល។
ឧត្តមសេនីយ៍ទោ ឈឹម ខ្មៅ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកែបបានថ្លែងអំណរគុណទៅដល់លោកជំទាវ និងក្រុមការងារនាយក ហ្វឹកហ្វឺនបណ្ដុះបណ្ដាលជំនាញអាជ្ញាធរជាតិអាវុធគីមីក្រសួងការពារជាតិ បានលះបង់ពេលវេលាដ៏មានតម្លៃ ដើម្បីផ្សព្វផ្សាយណែនាំពីផលប៉ះពាល់នៃអាវុធជីវសាស្ត្រតំបន់ប្រតិបត្តិការសឹករងកែប។
