បែកថ្នាំយកកាំបិតមុខ២ដេញចាក់យុវជនម្នាក់ប៉ុនប៉ងឃាតកម្ម នៅស្រុកព្រៃកប្បាស

ភ្នំពេញ៖ នៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៣ វេលាម៉ោង១៦និង៥៥ នាទី នៅភូមិតាខុន ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ មានករណី ករណីប៉ុនប៉ងឃាតកម្ម(ដេញចាក់និងកូនកាំបិត) កើតឡើង បង្កដោយជនសង្ស័យម្នាក់ ឈ្មោះកាន់ ភារៈ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិតាខុម ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ មុខរបរមិនពិតប្រាកដ បានធ្វើសកម្មភាពយកកូនកាំបិតចិតបន្លែមុខពីរ ដងដែកប្រវែង២០ស.ម ដេញចាក់ទៅលើ ជនរងគ្រោះឈ្មោះគា លីដា ភេទ ប្រុស អាយុ៣៧ ឆ្នាំ មុខរបរអ្នក សារព័ត៌មាន រស់នៅភូមិឃុំជាមួយគ្នា ខណៈ ដែលជនរងគ្រោះ កំពុងមើលជាងធ្វើរបងផ្ទះ របស់ខ្លួន(មិនបណ្តោយឲ្យរងរបួសទេ)។
– មូលហេតុៈ ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន។
ក្រោយពីទទួលបានព័ត៌មាន ដោយមានការចង្អុល បង្ហាញ ពីសំណាក់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាល ខេត្តតាកែវ និងមាន ការសម្របសម្រួលនីតិវិធីពីសំណាក់ ឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តតាកែវ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រៃល្វា បានចុះទៅដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យខាងលើ យកមកអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បី កសាងសំណុំរឿងតាមនីតិវិធី៕
