**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណី “កំហែងយកប្រាក់ និង គំរាមកំហែងហែកកេរ្តិ៍ ក្រោមរូបភាពកម្ចីតាមអនឡាញខុសច្បាប់” **លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការធ្វើឱ្យមានប្រក្រតីភាពនូវការងារសម្របសម្រួលរវាងតំបន់ភាគខាងកើតនិងខាងលិចប្រទេសចិន**ការស្ទង់មតិរបស់​បណ្តាញទូរទស្សន៍​ CGTN៖  ហេតុអ្វីបានជា “កំហឹងដ៏ខ្លាំងក្លា” បរាជ័យក្នុងការដណ្តើមយកច្រកសមុទ្រ Hormuz?**ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា៖ មន្ត្រីព័ត៌មាននិងសាធារណមតិខេត្តព្រះសីហនុនិងកោះកុង ត្រូវបង្កើនការយកចិត្តទុកដាក់លើការឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានបំពុល បំភាន់ និងញុះញង់ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)»**ចិត្តដ៏ស្ម័គ្រស្មោះ**មេដឹកនាំប្រជាជន ៖ រូបថតឆ្លុះបញ្ចាំងពីបំណងដើមដ៏រឹងមាំដូចគ្នា**វិចារណកថា! ការបណ្តុះអនាគត៖ របៀបដែលបច្ចេកវិទ្យាកសិកម្មជំរុញសកម្មភាពអាកាសធាតុ**សម្តេចធិបតី សម្រេចរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍ របស់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ទោះបីតម្លៃប្រេងឥន្ធនៈចុះថ្លៃវិញក៏ដោយ**កាសែតអង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ត្រូវបានរំពឹងថានឹងលាលែងចេញពីតំណែង នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ**ក្រុមអ្នកចរចារអាម៉េរិក និងអ៊ីរ៉ង់ ធ្វើដំណើរទៅដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីត្រៀមបើកកិច្ចចរចាលម្អិត ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន**រលកកម្តៅខ្លាំងពាសពេញទ្វីបអឺរ៉ុប បានជំរុញឱ្យមានកិច្ចប្រជុំបន្ទាន់ក្នុងប្រទេសបារាំង ខណៈដែលសីតុណ្ហភាពកើនឡើងដល់កម្រិតកំណត់ត្រា**លោក ម៉េ​ង​​ ស្រ៊ុន​​​​​ ​ដឹកនាំ​ក្រុម​ការងារចុះ​សួរ​សុខទុក្ខ​លោកស្រី តិច ស្រីភ័ស្ត ត្រូវជាភរិយារបស់ លោកព្រឹន្ទបាលឯក ផុន សុធារិទ្ធ​ កំពុងសម្រាកឆ្លងទន្លេនៅមន្ទីរពេទ្យគ្លីនិកក្បាលថ្នល់​​​ រាជធានី​ភ្នំពេញ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បរិច្ចាគ​ថវិកា​ចំនួន​​​ ១,១០៤.០០០រៀល​ ក្នុងការឧបត្ថម្ភ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន**អភិបាលខេត្តឧត្តរមានជ័យ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋជាគ្រួសារកងទ័ពជួរមុខចំនួន២៥០គ្រួសារ នៅតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

ឧត្តមសេនីយ៍ឯក អ៉ី សុខឃី ជំរុញក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន គិតគូរអំពីការស្នើសុំ ប.ស.ស ដល់ភ្នាក់ងាររបស់ខ្លួន ដើម្បីទទួលបានការគាំពារពីរាជរដ្ឋាភិបាល

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ បានជំរុញដល់ក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន និងគ្រឹះស្ថាន សហគ្រាសប្រើប្រាស់សន្ដិសុខឯកជន ត្រូវគិតគូរអំពីការស្នើសុំប័ណ្ណបេឡាជាតិរបបសន្ដិសុខសង្គម ដល់ភ្នាក់ងាររបស់ខ្លួនដែលមិនទាន់មាន សំដៅដើម្បីឲ្យទទួលបានការគាំពាពីរាជរដ្ឋាភិបាល។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៥១ របស់នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានកត់សម្គាល់ថា រហូតមកទល់ពេលនេះ មានក្រុមហ៊ុន សហគ្រាស និងគ្រឹះស្ថានមួយចំនួន បានស្នើសុំប័ណ្ណ ប.ស.ស នេះជូនភ្នាក់ងាររបស់ខ្លួនរួចរាល់ហើយ ប៉ុន្ដែនៅមានមួយចំនួនទៀត មិនទាន់បានបំពេញនោះទេ។

ក្នុងន័យនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ បានជំរុញធ្វើយ៉ាងណាឲ្យភ្នាក់ងារសន្ដិសុខឯកជន ដែលនៅសេសសល់ម្ចាស់ក្រុមហ៊ុន សហគ្រាស និងគ្រឹះស្ថានទាំងអស់នោះ ត្រូវតែស្នើសុំជូនភ្នាក់ងាររបស់ខ្លួន ដើម្បីទទួលបានការគាំពារផ្នែកសុខាភិបាលពីរាជរដ្ឋាភិបាល ពោលនៅពេលមានប័ណ្ណ ប.ស.ស នេះភ្នាក់ងារសន្ដិសុខឯកជន នៅពេលទៅទទួលសេវាសុខាភិបាលមិនបង់ថ្លៃនោះទេ ដោយរដ្ឋជាអ្នកទទួលបន្ទុកចំណាយជូន។

ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ី សុខឃី ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន សហគ្រាស និងគ្រឹះស្ថាននានា ដែលជានិច្ចជាកាលបានបញ្ជូនភ្នាក់ងាររបស់ខ្លួន មកទទួលការបណ្ដុះបណ្ដាលពីអគ្គស្នងការដ្ឋាននគរបាលជាតិ ពិសេសពីនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ដើម្បីឲ្យភ្នាក់ងាររបស់ខ្លួនមានសមត្ថភាពគ្រប់គ្រាន់ និងបំពេញការងារកាន់តែមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្ត្តម ឧត្តមសេនីយ៍ឯក បានបន្ដថា សម្រាប់អ្នកដែលទទួលបានការបណ្ដុះបណ្ដាលហើយនោះ ត្រូវមានឥរិយាបថសមរម្យក្នុងការចូលរួមធ្វើការងារ ដោយប្រកាន់យកអ្វីដែលជាការត្រឹមត្រូវ ក្រោយទទួលការបណ្ដុះបណ្ដាល គោរពឲ្យបាននូវលក្ខណៈសម្បត្តិជាភ្នាក់ងារសន្តិសុខឯកជន៖ ត្រូវមានវិន័យ, ក្រមសីលធម៌, ប្រើប្រាស់ឯកសណ្ឋានសន្តិសុខឯកជន និងសម្ភារៈបំពាក់ឲ្យបានគ្រប់គ្រាន់។

លើសពីនេះ ត្រូវបង្កើតកិច្ចសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរនៅមូលដ្ឋាន ជាពលរដ្ឋល្អ និងមហាជនល្អ, ជាកម្លាំងជំនួយដ៏សំខាន់ដល់អាជ្ញាធរមានសមត្ថកិច្ច, សហការបានល្អ ឆ្លើយតបបានទាន់ពេលវេលា ពោលនៅពេលខ្លួនបានឃើញ ឬសង្ស័យលើសកម្មភាពល្មើសច្បាប់ណាមួយ មិនថាស្ថិតនៅក្នុងទីតាំងខ្លួនឈរជើង ឬទីណានោះទេ ត្រូវរាយការណ៍ភ្លាម ដល់អាជ្ញាធរ មានសមត្ថកិច្ច ឬមកនាយកដ្ឋាន ផ្ទាល់តាមរយៈលេខទូរស័ព្ទ ឬដើម្បីរួមគ្នាបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសបានទាន់ពេលវេលា។

ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានអំពាវនាវដល់ នាយកក្រុមហ៊ុនផ្ដល់សេវាសន្តិសុខឯកជន និងគ្រឹះស្ថាននានាបន្តចូលរួមគាំទ្រវគ្គបណ្ដុះបណ្ដាល ដោយបញ្ជូនភ្នាក់ងារសន្តិសុខឯកជនមកចូលរួមវគ្គសិក្សា ហើយសិក្ខាកាមទាំងអស់ត្រូវយកចំណេះដឹងដែលទទួលបានពីការសិក្សានេះទៅអនុវត្ត និងបន្តពង្រីកចំណេះដឹង ភាពឆ្លាតវៃ ភាពឆ្នៃប្រឌិត និងមានភាពទទួលខុសត្រូវខ្ពស់ក្នុងការបំពេញតួនាទីរបស់ខ្លួន។

យោងតាមរបាយការណ៍របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានឲ្យដឹងថា បច្ចុប្បន្ននេះ ការបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន សរុប៥១លើក ដែលមានសិក្ខាកាមជាភ្នាក់ងារសន្តិសុខឯកជន ចំនួន៨,៨៤៩នាក់ (ស្រី២០៤នាក់) និងសិក្ខាកាមជានគរបាលជាតិ ចំនួន២០៣នាក់ (ស្រី១៥នាក់)។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋានបានគូសបញ្ជាក់ថា កិច្ចការបើកវគ្គបំប៉នជំនាញនេះក្នុងគោលបំណងដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការបង្កើនសមត្ថភាព ដើម្បីក្លាយខ្លួនជាភ្នាក់ងារសន្តិសុខឯកជនដែលមានជំនាញ និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការចូលរួមចំណែកក្នុងសកម្មភាពថែរក្សា និងការពារស្ថេរភាព សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឲ្យបានល្អប្រសើរ។

នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន សង្កេតឃើញថា ភ្នាក់ងារសន្តិសុខ ដែលបានឆ្លងវគ្គបំប៉នជំនាញនេះ ធ្វើអោយមានវិជ្ជាជីវៈច្បាស់លាស់ មានក្រមសីលធម៌ល្អ អប្បកិរិយាល្អ មានកិច្ចសហការល្អ និងចេះដឹងផ្នែកច្បាប់មួយចំនួន ធ្វើឲ្យវិស័យសន្តិសុខឯកជននេះមានការគាំពារ ប្រកបដោយគុណភាព និងនិរន្តភាព។ នេះបើតាមអ្វីដែលជាការលើកឡើងរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ៕

អត្ថបទដែលជាប់ទាក់ទង