**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ**ថៃ៖ ជនល្មើសឆបោកអនឡាញ ជិត៣០ ០០០នាក់ ត្រូវបានចាប់ខ្លួន ក្នុងរយៈពេល៩ខែកន្លងមកនេះ**ម៉ាឡេស៉ី នឹងបញ្ចុះតម្លៃប្រេងម៉ាស៊ូត សម្រាប់ពលរដ្ឋទាំងអស់ទូទាំងប្រទេស**មជ្ឈមណ្ឌលជំនួយ និងជំនួយមនុស្សធម៌របស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត បាននិងកំពុងពង្រីកការគាំទ្រ និងទ្រទ្រង់ ផ្គត់ផ្គង់ដល់ជនភៀសខ្លួននៅទូទាំងពិភពលោក**បង់ក្លាដែសចេញបញ្ជាការដាក់ពង្រាយកងទ័ព នៅក្នុងរដ្ឋធានី Dhaka និងទីក្រុង ៥ផ្សេងទៀត ស្របពេលដែលអាជ្ញាធរបានបង្កើនការធានាសន្តិសុខ មុនគម្រប់ខួបនៃការបង្កើតបក្ស Awami League**លីបង់កំពុងឈានទៅជុំថ្មីនៃកិច្ចចរចាជាមួយអ៉ីស្រាអែល**កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន**ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសម្ពោធបណ្ណាល័យមរតកក្រមង៉ុយ ចំនួន២ទីតាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ**កុងហ្គោប្រកាសថា ចំនួនករណីជំងឺអេបូឡាបានបន្តកើនឡើងដល់១០៤៨នាក់ ក្នុងនោះ​មានអ្នកស្លាប់២៦៧នាក់**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នាំយកសាររំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនក្រុមគ្រួសារសពឧបាសិក លី ផលគុន ដែលត្រូវជាឪពុកក្មេង ឯកឧត្តម សុខ សុមនា**មេដឹកនាំកូរ៉េខាងជើង៖ ការអនុវត្តឋានៈជារដ្ឋនុយក្លេអ៊ែរនៃគឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយស្ថានការណ៍សន្តិសុខសកលដ៏ស្មុគស្មាញ និងមិនអាចព្យាករបាន**UN សម្តែងការសោកស្ដាយ ចំពោះផែនការរបស់អាមេរិក ក្នុងការដកមូលនិធិ សម្រាប់ដោះស្រាយបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង**​លោក Ding Xuexiang អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធីបើក​​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ ព្រម​និង​ថ្លែង​សុន្ទរកថាគន្លឹះ​**លោកស្រី តៅ សុខម៉ារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សានិងសិក្សាស្វែងយល់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលខេត្តត្បូងឃ្មុំ**ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»

ឆមាសទី២ ឆ្នាំនេះ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍បានបណ្តុះបណ្តាលពង្រឹងសមត្ថភាពអ្នកជំនាញទេសចរណ៍សរុបចំនួន ជាង១ពាន់រូប

ភ្នំពេញ៖ កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិកាក្រសួងទេសចរណ៍និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា (គ.គ.ហ.) តំណាងរបស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោក Christian Volker Ide ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) បានអញ្ជើញជាធិបតីក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី២ ឆ្នាំ២០២៣ របស់គណៈកម្មការគ្រប់គ្រងគម្រោង ហូកា ដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ ដោយមានសមាសភាពចូលជាអនុប្រធាននិងសមាជិក គ.គ.ហ. តំណាងសមាគមឧស្សាហកម្មទេសចរណ៍ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ក្លឹបទេសចរណ៍ខេត្តសៀមរាប លោក/លោកស្រីប្រធានមន្ទីរ និងមន្ត្រីបច្ចេកទេសមន្ទីរទេសចរណ៍ខេត្តគោលដៅគម្រោង ហូកា សរុបចំនួន ៧០រូប។

ឯកឧត្តមរដ្ឋលេខាធិការ និងជាប្រធាន គ.គ.ហ. បានលើកឡើងថាកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ និងទិសដៅអនុវត្តបន្តត្រីមាសទី៣ ឆ្នាំ២០២៣ របស់គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នឹងបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធិផលការងារសំខាន់ៗរបស់លេខាធិការដ្ឋាន និងមន្ទីរទេសចរណ៍ខេត្តគោលដៅគម្រោងទាំង ១០ ដែលបានអនុវត្តកន្លងមក ព្រមទាំងរួមគ្នាដោះស្រាយនូវបញ្ហាប្រឈមនានាក្នុងការបណ្តុះបណ្តាល ហូកា ក៏ដូចជាការដាក់ទិសដៅការងារបន្តសម្រាប់អនុវត្តការងារនៅត្រីមាសទី ៣ឆ្នាំ២០២៣ ខាងមុខ។

ឯកឧត្តមបានគូសបញ្ជាក់ថា ទាក់ទងនឹងការអភិវឌ្ឍធនធានមនុស្ស ក្រសួងទេសចរណ៍បានដាក់ចុះនូវយុទ្ធនាការ “បុគ្គលិកម្នាក់ ជំនាញមួយ (One Employee, One Skill)” ដែលមានបញ្ជូលក្នុងសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍ទេសចរណ៍ ជាពិសេសអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ដោយផ្តោតលើទាំងបរិមាណ និងគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍន៍វិស័យទេសចរណ៍ ដែលមានតម្រូវការអ្នកជំនាញក្នុងឆ្នាំ២០២៥ ប្រមាណ ១លាននាក់ ឆ្នាំ២០៣០ ប្រមាណ ១,៥លាននាក់ និងឆ្នាំ២០៣៥ ប្រមាណ ១,៩លាននាក់ និងឆ្ពោះទៅសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ SDG 4 និង SDG 8។

លោក Christian Volker Ide ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) បានវាយតម្លៃខ្ពស់ចំពោះក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍ខេត្តគោលដៅគម្រោង ដែលបានសហការគ្នាយ៉ាងល្អប្រសើរជាមួយក្រុមការងាររបស់អង្គការស្វីសខន់ថាក់ និងភាគីពាក់ព័ន្ធ ដើម្បីផ្តល់ការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពយុវជនតាមខេត្តគោលដៅប្រកបដោយភាពឆ្នៃប្រឌិត គុណភាព តម្លាភាព និងទទួលបានការកោតសរសើរពីវិស័យឯកជនចំពោះប្រសិទ្ធភាពនៃការបណ្តុះបណ្តាល និងមានធនធានគ្រូបច្ចេកទេសល្អៗ។

លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន គ.គ.ហ. បានលើកឡើងថា យន្តការរបស់គណៈកម្មការគ្រប់គ្រងគម្រោង ហូកា គឺបានផ្តល់នូវភាពអង់អាច (Empower) និងភាពជាម្ចាស់លើកការបណ្តុះបណ្តាល ដល់មន្ទីរទេសចរណ៍ខេត្តគោលដៅ ដើម្បីសិក្សាពីតម្រូវការបណ្តុះបណ្តាលដល់មូលដ្ឋានអាជីវកម្មរបស់ខ្លួនផ្តល់ការបណ្តុះបណ្តាលជំនាញជាក់លាក់ ពង្រឹងទំនាក់ទំនងជាមួយប្រតិបត្តិករទេសចរណ៍ និងពង្រឹងគុណភាពគ្រូបណ្តុះបណ្តាលរបស់ខ្លួនបានយ៉ាងល្អប្រសើរ ដែលជាលទ្ធផលក្នុងឆមាសទី១ ឆ្នាំ២០២៣ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា និងមន្ទីរទេសចរណ៍ខេត្តគោលដៅទាំង១០ បានធ្វើការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចដល់ម្ចាស់អាជីវកម្ម បុគ្គលិកដែលកំពង់បំរើការនៅសរុបចំនួន ១,២២៤រូប (ស្ត្រី ៧៥០ រូប) លើជំនាញការិយាល័យជួរមុខ គេហកិច្ច សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ គ្រូបង្គោលនិងអ្នកវាយតម្លៃបង្គោល ហូកា និងមគ្គុទ្ទេសក៍ទេសចរណ៍សហគមន៍។

នាឱកាសកិច្ចប្រជុំខាងលើក៏មានវេទិកាចែករំលែកបទពិសោធន៍ពីអ្នកជំនាញដែលបានចូលរួមអនុវត្តកម្មវិធីបណ្តុះបណ្តាល ហូកា លើប្រធានបទរួមមាន៖ (១) យន្តការ និងដំណើរការកសាងគុណវុឌ្ឍិជាតិវិជ្ជាជីវៈ និងបច្ចេកទេស ដោយលោក ខៃ សុជាតិ ប្រធានការិយាល័យស្តង់ដា និងកម្មវិធីសិក្សាផ្អែកលើសមត្ថភាព នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជិវៈ (២) ការគាំទ្ររបស់កម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់ការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) និងបញ្ហាប្រឈមនានា ដោយ លោក គង់ ដារ៉ា ប្រធានសមាសភាពបណ្តុះបណ្តាលបដិសណ្ឋារកិច្ច នៃអង្គការស្វីសខន់ថាក់ (៣) ការធ្វើតេស្តក្រោយការបណ្តុះបណ្តាល ដោយ លោក ស្រូ រិទ្ធី គ្រូបង្គោលអាស៊ាន (៤) ការរៀបចំវគ្គបណ្តុះបណ្តាលជំនាញចុងភៅ (Cooking Skill) ដោយ លោក សំ សុភ័ណ្ឌ គ្រូបង្គោលជាតិជំនាញចុងភៅ និង(៥) បទពិសោធន៍គ្រូបង្គោល ហូកា លោក ម៉ៃ មេត្តា អនុប្រធានការិយាល័យអប់រំបណ្តុះបណ្តាល និងជាគ្រូបង្គោលរបស់មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង៕

អត្ថបទដែលជាប់ទាក់ទង