សម្រស់ថ្ងៃរះ នៅអង្គរវត្ត នៅតែជាមន្តស្នេហ៍ ទាក់ទាញភ្ញៀវទេសចរ

ភ្នំពេញ៖ សម្រស់ថ្ងៃរះ នាពេលព្រឹកព្រលឹមនៅតែទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យចូលទៅទស្សនានៅក្នុងបរិវេណប្រាសាទអង្គរវត្តឥតដាច់ជារៀងរាល់ថ្ងៃ។
បើទោះបីជាបច្ចុប្បន្ននេះ ចំនួនភ្ញៀវទេសចរបានថយចុះបន្តិចក្នុងការចូលទៅទស្សនាតំបន់រមណីយដ្ឋានអង្គរក៏ដោយ ប៉ុន្តែសម្រស់ថ្ងៃរះ នាពេលអរុណោទ័យនៅប្រាសាទអង្គរវត្តនៅតែជាមន្តស្នេហ៍ទាក់ទាញធ្វើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិមិនអាចបំភ្លេចនិងខកខានចូលទៅទស្សនាបានឡើយ៕
