ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត៖ ការរិះគន់ក្នុងគោលបំណងស្ថាបនា គឺខុសពីការប្រឌិតបញ្ហា ដើម្បីបង្កាច់បង្ខូច
ភ្នំពេញ៖ តាមរយៈបណ្ដាញសង្គមតេឡេក្រាម នាថ្ងៃទី៣១ កក្កដានេះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជននាយករដ្ឋមន្ត្រីអាណត្តិទី៧ បានបញ្ចេញទស្សនៈមួយក្នុងការដឹកនាំ ដោយលើកឡើងថា «ការរិះគន់ក្នុងគោលបំណងស្ថាបនា គឺខុសពីការប្រឌិតបញ្ហាដើម្បីបង្កាច់បង្ខូច» ។
ជាមួយគ្នានោះឯកឧត្ដមបណ្ឌិត បន្តថា ចំពោះរាល់ការរិះគន់ ក្នុងគោលបំណងស្ថាបនាក្នុងចេតនាសុចរិត យើងស្វាគមន៍និងផ្ដល់តម្លៃ។
បណ្ឌិត ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ផ្ទុយទៅវិញ ចំពោះការប្រឌិតបញ្ហាដើម្បីបង្កាច់បង្ខូចក្នុងចេតនាទុច្ចរិត យើងមិនចាំបាច់ឲ្យតម្លៃនោះទ្បើយ ព្រោះនាំតែខាតពេលវេលាឥតប្រយោជន៍ ៕
