**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ**គណៈកម្មការទី៩រដ្ឋសភា​ ចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល​ខេត្តរតនគិរី**អភិបាលខេត្តបាត់ដំបង អំពាវនាដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតត្រូវមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរ បន្តពហិកាផលិតផលថៃ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»**រដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាមានភាពម្ចាស់​ការលើ​ការ​បណ្ដុះ​​បណ្ដាល និងផ្គត់ផ្គង់​កម្លាំងពល​កម្មផ្នែក​យាន​យន្ត​គ្រប់ប្រភេ​ទ​ចាប់​ពីចុង​ឆ្នាំ ២០២៧ខាង​មុខនេះ**លោកXi Jinping យកចិត្តទុកដាក់និងជំរុញការអភិរក្សបេតិកភ័ណ្ណវប្បធម៌ចិន**ខំប្រឹងពេញទំហឹងតាមចិត្ត ហ៊ានពលីជីវិត ដើម្បីមិនឱ្យប្រជាជនខកបំណង

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២៤ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៦៤នាក់ នៅថ្ងៃនេះ

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក! ជនសង្ស័យចំនួន ៦៤នាក់ (ស្រី ០២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៤ករណី ទូទាំងប្រទេស នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣។

ក្នុងចំណោមជនសង្ស័យចំនួន ៦៤នាក់ រួមមាន៖
-ជួញដូរ ០១ករណី ឃាត់ ០៣នាក់ (ស្រី ០នាក់)។
-ដឹកជញ្ជូន រក្សាទុក ១៤ករណី ឃាត់ ២៣នាក់ (ស្រី ០២នាក់)។
-ប្រើប្រាស់ ០៩ករណី ឃាត់ ៣៨នាក់ (ស្រី ០នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៣០ ខែកក្កដា រួមមាន៖
-មេតំហ្វេតាមីន (Ice) = ៣៩,៩២ក្រាមនិង២កញ្ចប់តូច។

លទ្ធផលខាងលើ ១៣អង្គភាព បានចូលរួមបង្ក្រាប៖

នគរបាល ៖ ១០អង្គភាព
១. មន្ទីរ៖ រក្សាទុក ០២ករណី ឃាត់ ០៤នាក់ ប្រើប្រាស់ ០៥ករណី ឃាត់ ១៤នាក់ ចាប់យក Ice ១៧,៨៤ក្រាម។
២. បាត់ដំបង៖ រក្សាទុក ០១ករណី ឃាត់ ០២នាក់ ប្រើប្រាស់ ០១ករណី ឃាត់ ០១នាក់ ចាប់យក Ice ៤,៥៩ក្រាម។
៣. កំពង់ចាម៖ ប្រើប្រាស់ ០១ករណី ឃាត់ ០៨នាក់។
៤. កំពង់ឆ្នាំង៖ រក្សាទុក ០១ករណី ឃាត់ ០២នាក់ ចាប់យក Ice ១,៧០ក្រាម។
៥. កំពង់ស្ពឺ៖ រក្សាទុក ០១ករណី ឃាត់ ០២នាក់ ចាប់យក Ice ០,៣៤ក្រាម។
៦. កណ្តាល៖ រក្សាទុក ០២ករណី ឃាត់ ០៣នាក់ ស្រី ១នាក់ ចាប់យក Ice ០,៤១ក្រាម និង២កញ្ចប់តូច។
៧. ព្រៃវែង៖ រក្សាទុក ០១ករណី ឃាត់ ០១នាក់ ចាប់យក Ice ៥,៨៣ក្រាម។
៨. ពោធិ៍សាត់៖ រក្សាទុក ០១ករណី ឃាត់ ០១នាក់ ប្រើប្រាស់ ០១ករណី ឃាត់ ០២នាក់ ចាប់យក Ice ០,៤៤ក្រាម។
៩. សៀមរាប៖ រក្សាទុក ០១ករណី ឃាត់ ០១នាក់ ប្រើប្រាស់ ០១ករណី ឃាត់ ១៣នាក់ ចាប់យក Ice ៦,៩៩ក្រាម។
១០. ព្រះសីហនុ៖ រក្សាទុក ០២ករណី ឃាត់ ០៤នាក់ ចាប់យក Ice ០,៩៤ក្រាម។

កងរាជអាវុធហត្ថ៖ ៣អង្គភាព
១. បន្ទាយមានជ័យ៖ រក្សាទុក ០១ករណី ឃាត់ ០២នាក់ ចាប់យក Ice ១,៦៤ក្រាម។
២. កំពត៖ ជួញដូរ ០១ករណី ឃាត់ ០៣នាក់ ចាប់យក Ice ១០,៣៧ក្រាម។
៣. កណ្តាល៖ រក្សាទុក ០១ករណី ឃាត់ ០១នាក់ ស្រី ០១នាក់ ចាប់យក Ice ០,៤១ក្រាម ៕

អត្ថបទដែលជាប់ទាក់ទង