មជ្ឈមណ្ឌលឧតុនិយមជាតិរបស់ចិនបានប្រកាសអាសន្នពណ៌ទឹកក្រូចជាថ្មីសម្រាប់ព្យុះភ្លៀង

ក្រុងប៉េកាំង÷មជ្ឈមណ្ឌលឧតុនិយមជាតិរបស់ប្រទេសចិនកាលពីថ្ងៃសៅរ៍បានបន្តការប្រកាសអាសន្នពណ៌ទឹកក្រូចសម្រាប់ព្យុះភ្លៀង ខណៈភ្លៀងធ្លាក់ខ្លាំងត្រូវបានគេរំពឹងថានឹងបោកបក់តំបន់ជាច្រើនក្នុងប្រទេស។យោងតាមមជ្ឈមណ្ឌលបានឱ្យដឹងថា ចាប់ពីម៉ោង ៨ ព្រឹកថ្ងៃសៅរ៍ ដល់ម៉ោង ៨ ព្រឹកថ្ងៃអាទិត្យ ភ្លៀងធ្លាក់ខ្លាំង និងព្យុះភ្លៀងត្រូវបានគេព្យាករណ៍ថានឹងវាយលុកតំបន់នានា រួមមានខេត្ត Hebei, Beijing, Tianjin, Shandong, Henan និង Liaoning។
ផ្នែកខ្លះនៃតំបន់ទាំងនេះត្រូវបានព្យាករណ៍ថានឹងមានភ្លៀងធ្លាក់ខ្លាំង ជាមួយនឹងទឹកភ្លៀងអតិបរមាក្នុងមួយម៉ោងលើសពី ៨០ មីលីម៉ែត្រ អមដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់។រដ្ឋាភិបាលក្នុងតំបន់ត្រូវបានណែនាំឲ្យទប់ទល់នឹងព្យុះភ្លៀង និងពិនិត្យមើលប្រព័ន្ធលូក្នុងទីក្រុង និងដីស្រែចម្ការ។
មជ្ឈមណ្ឌលក៏បានស្នើផងដែរថាការផ្គត់ផ្គង់ថាមពលខាងក្រៅដែលមានគ្រោះថ្នាក់ត្រូវបានកាត់ផ្តាច់ ហើយប្រតិបត្តិការខាងក្រៅត្រូវបានផ្អាកនៅក្នុងតំបន់បើកចំហ។ប្រទេសចិនមានប្រព័ន្ធព្រមានអាកាសធាតុបួនជាន់ ដោយពណ៌ក្រហមតំណាងឱ្យការព្រមានធ្ងន់ធ្ងរបំផុត បន្ទាប់មកដោយពណ៌ទឹកក្រូច លឿង និងខៀវ។
ប្រភពព័ត៌មាន: Xinhua
ប្រែសម្រួលដោយ: យ៉េន សុវណ្ណារ៉ា
https://xhnewsapi.xinhuaxmt.com/share/news?id=849575548903424&showType=3002&utdId=cb2decbf42e7f9d4ec8f6a64cdf33a15&version=3.1.3&projectSource=0&clientMarket=google
