**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**លោក Rubio៖ គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ**ទីបញ្ជាការកងទ័ពកណ្តាលអាម៉េរិកប្រកាសថា កងទ័ពខ្លួន បានបន្តបើកវាយប្រហារទៅលើកោះកេស (Qeshm) ជាកោះធំជាងគេរបស់អ៊ីរ៉ង់**នាយឧត្តមសេនីយ៍ ស ថេត ដាក់បទបញ្ជាដល់អង្គភាពពាក់ព័ន្ធ បង្កើនការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត**ឯកឧត្តម គន់ គីម៖ អាជ្ញាធរឃុំសង្កាត់ទាំងអស់នៅក្នុងមូលដ្ឋានខេត្តឧត្ដរមានជ័យ គួរតែសម្របសម្រួលរឿងវិវាទ និងករណីក្មេងទំនើងឱ្យអស់លទ្ធភាព ចុងក្រោយទើបបញ្ជូនមកតុលាការ

វិទ្យុបារាំងអន្តរជាតិ (RFI) ជាខេមរភាសាសម្រេចនឹងបញ្ឈប់ការផ្សាយតាមរលកអាកាស FM ដោយងាកទៅផ្សាយតាមប្រព័ន្ធឌីជីថលទាំងស្រុង

ភ្នំពេញ៖ ចាប់ពីថ្ងៃទី៣១ កក្កដា ឆ្នាំ ២០២៣ទៅ វិទ្យុបារាំងអន្តរជាតិជាខេមរភាសានឹងបញ្ឈប់ការផ្សាយតាមរលកអាកាស FM នៅប្រទេសកម្ពុជាដើម្បីងាកទៅពង្រីក និងពង្រឹងការផ្សាយតាមប្រព័ន្ធឌីជីថលទាំងស្រុង ពិសេសតាម Facebook។

ហេតុអ្វីបានជាវិទ្យុបារាំងអន្តរជាតិជ្រើសយកយុទ្ធសាស្រ្តថ្មីនេះ?

ប៉ុន្មានឆ្នាំចុងក្រោយនេះ ការស្ទាបស្ទង់មតិជាបន្តបន្ទាប់បានបង្ហាញឱ្យឃើញនូវការធ្លាក់ចុះខ្លាំង និងលឿនរហ័សនៃចំនួនអ្នកស្តាប់វិទ្យុនៅក្នុងប្រទេសកម្ពុជា។ បាតុភាពនេះដែលប៉ះពាល់ទាំងវិទ្យុផ្សាយនៅក្នុងស្រុកនិងវិទ្យុផ្សាយចេញពីបរទេស រួមទាំងវិទ្យុបារាំងផងកើតចេញពីទម្លាប់កាន់តែទូទៅ និងកាន់តែធំធេងរបស់ប្រជាជនខ្មែរក្នុងការនិយមប្រើប្រាស់ Facebook ដើម្បីអាន ស្តាប់ ឬមើលព័ត៌មាន។ ទន្ទឹមគ្នានឹងការធ្លាក់ចុះនៃចំនួនអ្នកស្តាប់វិទ្យុបារាំងអន្តរជាតិតាមរលកអាកាសFM ចំនួនអ្នកតាមដានព័ត៌មានរបស់យើងតាមប្រព័ន្ធឌីជីថល ពិសេសតាមFacebook បាន និងកំពុងបន្តកើនឡើងយ៉ាងលឿនរហ័ស។ ជាក់ស្តែង ទំព័រFacebook របស់វិទ្យុបារាំងអន្តរជាតិជាភាសាខ្មែរទទួលបានជាង ២០០លានViews ក្នុងរយៈពេលពេញមួយឆ្នាំ ២០២២ កន្លងទៅ ហើយចំនួនអ្នកតាមដានកើនរហូតដល់ជិត ៥លាននាក់ក្នុងគ្រាបច្ចុប្បន្ន។

នេះហើយជាហេតុផលចម្បងដែលបានជំរុញឲ្យវិទ្យុបារាំងអន្តរជាតិធ្វើកំណែទម្រង់តាមរយៈការសម្រេចចិត្តបញ្ឈប់ជាស្ថាពរនូវការផ្សាយតាមរលកអាកាស FM និងងាកទៅផ្សាយតាមប្រព័ន្ធឌីជីថលទាំងស្រុងវិញ។ ក្នុងន័យនេះ នៅថ្ងៃទី៣១ កក្កដា ឆ្នាំ ២០២៣ វិទ្យុបារាំងអន្តរជាតិនឹងប្រគល់ទៅឱ្យរាជរដ្ឋាភិបាលកម្ពុជាវិញនូវហ្វ្រេកង់ FM ដែលខ្លួនកាន់កាប់តាំងពីឆ្នាំ១៩៩២ គឺ 92 FM និង 94.5 FM។

គួរបញ្ជាក់ថា វិទ្យុបារាំងអន្តរជាតិដែលផ្សាយជាភាសាបារាំង និងភាសាបរទេស ក្នុងនោះមានទាំងភាសាខ្មែរផងទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលខ្មែរឱ្យផ្សាយជាភាសាបារាំងនៅក្នុងប្រទេសកម្ពុជាតាមរលកអាកាស FM នៅឆ្នាំ ១៩៩២។ មួយឆ្នាំក្រោយមក ពោលនៅឆ្នាំ១៩៩៣ វិទ្យុបារាំងអន្តរជាតិបានបង្កើតឲ្យមានការិយាល័យនិពន្ធជាខេមរភាសានៅទីក្រុងប៉ារីសប្រទេសបារាំង។

ប៉ុន្តែសម័យកាលនោះ រាជរដ្ឋាភិបាលខ្មែរមិនអនុញ្ញាតឱ្យវិទ្យុបារាំងអន្តរជាតិជាខេមរភាសាបន្លឺសំឡេងតាមរលកអាកាស FM នៅកម្ពុជាទេ។ អ៊ីចឹងហើយបានជាពេលនោះពីទីក្រុងប៉ារីស វិទ្យុបារាំងអន្តរជាតិជាភាសាខ្មែរបានផ្សាយតាមរលកអាកាសខ្លីទៅកាន់កម្ពុជានូវកម្មវិធីមួយម៉ោងរបស់ខ្លួននៅរៀងរាល់យប់ពីម៉ោង៧ដល់ម៉ោង៨ ម៉ោងនៅស្រុកខ្មែរ និងតាមរលកអាកាសមធ្យមសម្រាប់សហគមន៍ខ្មែរនៅប៉ារីស និងជាយក្រុងប៉ារីស។

គឺទើបនៅឆ្នាំ២០០៥ ដែលរាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យវិទ្យុបារាំងអន្តរជាតិជាខេមរភាសាបន្លឺសំឡេងតាមរលកអាកាស FM នៅប្រទេសកម្ពុជារយៈពេល ១ម៉ោងរៀងរាល់យប់ពីម៉ោង ៧ដល់ម៉ោង៨ ម៉ោងនៅស្រុកខ្មែរ។ ចំណែក ២៣ម៉ោងផ្សេងទៀតត្រូវបានវិទ្យុបារាំងអន្តរជាតិយកប្រើសម្រាប់ការផ្សាយបន្តផ្ទាល់ជាភាសាបារាំង។ កាលសម័យនោះ វិទ្យុបារាំងអន្តរជាតិបានសម្រេចជួលវិទ្យុស្ត្រី 102FM ឱ្យយកកម្មវិធីផ្សាយជាភាសាខ្មែររយៈពេលមួយម៉ោងទៅផ្សាយបន្តនៅរៀងរាល់យប់។

ក្រោយមកទៀតនៅឆ្នាំ២០១៣ វិទ្យុបារាំងទទួលបានការអនុញ្ញាតពិសេសពីរាជរដ្ឋាភិបាលខ្មែរឱ្យពង្រីកការផ្សាយជាខេមរភាសាពី១ម៉ោងទៅ១៣ម៉ោងតាមរលកអាកាស FM នៅកម្ពុជា។ អ៊ីចឹងហើយបានជាវិទ្យុបារាំងអន្តរជាតិជាភាសាខ្មែរសម្រេចបើកការិយាល័យរបស់ខ្លួននៅទីក្រុងភ្នំពេញ។ រហូតដល់ប៉ុន្មានឆ្នាំចុងក្រោយនេះ វិទ្យុបារាំងអន្តរជាតិជាខេមរភាសាតាមរលកអាកាស FM ទាក់ទាញបានចំនួនអ្នកស្តាប់រហូតដល់ទៅ ១លាននាក់ក្នុងមួយសប្តាហ៍នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែបន្តិចម្តងៗ អ្នកស្តាប់វិទ្យុបារាំងអន្តរជាតិជាភាសាខ្មែរផ្តើមងាកចេញពីការស្តាប់តាមវិទ្យុទៅស្តាប់ អាន និងមើលព័ត៌មានតាមប្រព័ន្ធឌីជីថលវិញ ពិសេសតាមទំព័រ Facebook របស់យើង។ នៅទីបំផុត ដើម្បីឆ្លើយតប និងដើម្បីសម្របទៅតាមការវិវត្តន៍របស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននៅក្នុងលោកនាពេលបច្ចុប្បន្ន វិទ្យុបារាំងអន្តរជាតិជាខេមរភាសាសម្រេចបង្វែរគោលដៅបន្តផ្សាយព័ត៌មានជាតិ និងអន្តរជាតិឱ្យមានលក្ខណៈកាន់តែសម្បូរបែប និងទូលំទូលាយតាមប្រព័ន្ធឌីជីថលទាំងស្រុង។

ដូច្នេះចាប់ពីថ្ងៃទី៣១ កក្កដា ឆ្នាំ ២០២៣ទៅ លោកអ្នកនាងនឹងអាចបន្តតាមដានព័ត៌មាន និងកម្មវិធីផ្សេងៗរបស់យើង រួមមានព្រឹត្តិការណ៍កម្ពុជា ព្រឹត្តិការណ៍អន្តរជាតិ ទស្សនៈព្រឹត្តិការណ៍ពិភពលោក បទសម្ភាសន៍ បទយកការណ៍ នាទីសុខភាពនិងអនាម័យ នាទីសហគមន៍ខ្មែរនៅបរទេស នាទីប្រវត្តិសាស្រ្តពិភពលោក ។ល។ នៅលើប្រព័ន្ធឌីជីថលដូចជា Facebook YouTube Telegram ឬ Instagram ដោយគ្រាន់តែចុចលើតំណភ្ជាប់ខាងក្រោម៖
Facebook https://www.facebook.com/RFIKhmer/
YouToube https://youtube.com/@RFI_Km
Telegram https://t.me/RFI_Km
Instagram https://instagram.com/rfi_km ៕

អត្ថបទដែលជាប់ទាក់ទង