ព្រះអង្គម្ចាស់ នរោត្ដម ប្រិយសោភ័ណ្ឌ ត្រូវបានតម្លើងព្រះឋានៈជា «ស្ដេចក្រុមឃុន»

ភ្នំពេញ៖ ព្រះអង្គម្ចាស់ នរោត្ដម ប្រិយសោភ័ណ្ឌ ដែលជាព្រះរាជបុត្រាពៅនៃព្រះករុណា នរោត្ដម សុរាម្រឹត និងអ្នកម្នាងទេពកញ្ញាសោភា ញ៉េម គឹមអាន ជាព្រះបិតុលានៃព្រះករុណាព្រះមហាក្សត្របច្ចុប្បន្ន ត្រូវបានតម្លើងព្រះឋាន:ជា “ស្ដេចក្រុមឃុន” ដែលមានព្រះនាមពេញយស់ថា ស្ដេចក្រុមឃុន នរោត្ដម ប្រិយសោភ័ណ្ឌ។ បច្ចុប្បន្ន ស្ដេចក្រុមឃុន មានតួនាទីជា សមាជិកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។
