ឯកឧត្តម ខូយ រីដា អញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោត នៅក្រុងពោធិ៍សាត់ ដោយមានសមាជិកគណបក្សចូលរួមដង្ហែសរុបប្រមាណ ១០,៥០០នាក់

ភ្នំពេញ៖ ឯកឧត្តម ខូយ រីដា ប្រធានគណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយក្រុងពោធិ៍សាត់ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅក្រុងពោធិ៍សាត់ ដោយមានសមាជិកគណបក្សចូលរួមដង្ហែ សរុបប្រមាណ ១០,៥០០នាក់។
សូមបញ្ជាក់ផងដែរថា គណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ បានរៀបចំពិធីដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោត ដោយពុំធ្វើការប្រមូលផ្តុំទូទាំងខេត្តនោះទេ ពោលគឺធ្វើនៅតាមបណ្តាក្រុង-ស្រុកទាំង០៧ក្នុងខេត្ត ដោយមានរៀបចំដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោត តាមមូលដ្ឋានរៀងៗខ្លួនផងដែរ ៕
