ឯកឧត្តម សក់ សេដ្ឋា អញ្ជើញបើកវគ្គបណ្ដុះបណ្ដាល ដល់អ្នកសង្កេតការណ៍បោះឆ្នោត ទូទាំង៩ឃុំ ក្នុងស្រុកបវេល

ភ្នំពេញ៖ ឯកឧត្តម សក់ សេដ្ឋា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានស្រុកបវល នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញបើកវគ្គបណ្ដុះបណ្ដាល ដល់អ្នកសង្កេតការណ៍បោះឆ្នោត ទូទាំង៩ឃុំ ក្នុងស្រុកបវេល ។
វគ្គបណ្ដុះបណ្ដាលនេះ មានអ្នកសង្កេតការណ៍ចូលរួមប្រមាណ ៣៦១រូបផងដែរ ។
សូមរំលឹកថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នឹងប្រពឹត្តិទៅនាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដោយមានគណបក្សនយោបាយចំនួន ១៨ចូលរួមប្រកួតប្រជែង ក្នុងនោះគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា ទេវតាបាចផ្កា នៅឈរលេខរៀងទី១៨ ៕
