ខ្នងវាល ជាតំបន់ទេសចរណ៍ផ្សងព្រេងដ៏ចាប់អារម្មណ៍ ស្ថិតក្នុងភូមិសាស្ត្រស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
តំបន់ខ្នងវាល ជាតំបន់ទេសចរណ៍ផ្សងព្រេងដ៏ចាប់អារម្មណ៍ ស្ថិតនៅក្នុងភូមិសាស្ត្រភូមិសូរិយា ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ដើម្បីបានមកលេងនេះ អ្នកទេសចរត្រូវធ្វើដំណើរពីក្រុងច្បារមន តាមបណ្តោយផ្លូវជាតិលេខ៤៤ ឆ្ពោះមកផ្សារជាំ មើលបន្តដំណើរប្រមាណ១៥នាទី ហើយបត់ស្តាំ ការចំណាយពេលវេលាសរុបប្រមាណ ៤-៥ម៉ោងពីភូមិ ទាំងការធ្វើដំណើរដោយគោយន្ត និងថ្មើរជើង ទើបលោកអ្នកបានទៅដល់ជំរុំ ។
ភាពស្រស់ស្អាតនៃចំការស្រល់ និងវាលស្មៅបៃតងខ្ចី ទឹកជ្រោះដាតូ យាយម៉ៅ ឆាយខ្នាញ និងអូរត្រជាក់ចិត្ត កាន់តែពិសេសយើងអាចរីករាយជាមួយថ្ងៃរះ ថ្ងៃរៀបលិច ធម្មជាតិ និងជីវចម្រុះជាច្រើនតាមដងផ្លូវ។