ឯកឧត្តម អ៊ូច ភា ចុះពិនិត្យទីតាំងប្រារព្ធពីធីបិទឃោសនាបោះឆ្នោត ស្ថិតនៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី

ភ្នំពេញ៖ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ និងជាប្រធានគណបក្សខេត្ត និងប្រតិភូអមដំណើរដោយលោក ភួន ឈីម អភិបាលស្រុកបាទី នារសៀលថ្ងៃពុធ ២កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញចុះពិនិត្យទីតាំងប្រារព្ធពីធីបិទឃោសនាបោះឆ្នោត អាណត្តិទី៧ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ៕
