**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**លោក Rubio៖ គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ**ទីបញ្ជាការកងទ័ពកណ្តាលអាម៉េរិកប្រកាសថា កងទ័ពខ្លួន បានបន្តបើកវាយប្រហារទៅលើកោះកេស (Qeshm) ជាកោះធំជាងគេរបស់អ៊ីរ៉ង់**នាយឧត្តមសេនីយ៍ ស ថេត ដាក់បទបញ្ជាដល់អង្គភាពពាក់ព័ន្ធ បង្កើនការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត**ឯកឧត្តម គន់ គីម៖ អាជ្ញាធរឃុំសង្កាត់ទាំងអស់នៅក្នុងមូលដ្ឋានខេត្តឧត្ដរមានជ័យ គួរតែសម្របសម្រួលរឿងវិវាទ និងករណីក្មេងទំនើងឱ្យអស់លទ្ធភាព ចុងក្រោយទើបបញ្ជូនមកតុលាការ

ឯកឧត្តម នេត្រ ភក្ត្រា៖ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគឺបោះឆ្នោតជូនខ្លួនឯង, បោះឆ្នោតដើម្បីការពារសន្តិភាពនិងការអភិវឌ្ឍ

ឯកឧត្តម នេត្រ ភក្ត្រា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោនិងស្រុកទឹកឈូ បានបន្តដឹកនាំសមាជិកសមាជិកាក្រុមការងារនិងគណៈកម្មាធិការបក្សមូលដ្ឋានចុះឃោសនាតាមខ្នងផ្ទះប្រជាពលរដ្ឋដើម្បីពង្រឹងមូលដ្ឋានគាំទ្រគណបក្សប្រជាជនកម្ពុជា។ នៅថ្ងៃទី៩ នៃយុទ្ធនាការបោះឆ្នោត ឯកឧត្តម នេត្រ ភក្ត្រា បានដឹកនាំសមាជិកសមាជិកាចុះតាមខ្នងផ្ទះប្រជាពលរដ្ឋក្នុងសង្កាត់កោះតូច​ ក្រុងបូកគោដើម្បីផ្សព្វផ្សាយពីកម្មវិធីនយោបាយគណបក្សប្រជាជនកម្ពុជា និងបង្រៀនប្រជាពលរដ្ឋគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាលេខរៀងទី១៨ ដើម្បីគណបក្សប្រជាជនកម្ពុជាឈ្នះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ និងបន្តដឹកនាំអភិវឌ្ឍកម្ពុជាឱ្យរីកចម្រើនរុងរឿង ការពារបាននូវសុខសន្តិភាព ការអភិវឌ្ឍនិងលទ្ធិប្រជាធិបតេយ្យ។

ឯកឧត្តម នេត្រ ភក្ត្រា បានពន្យល់ប្រជាពលរដ្ឋពីកម្មវិធីនយោបាយគណបក្សប្រជាជនកម្ពុជា និងជាពិសេសកម្មវិធីនយោបាយអាទិភាពដែលគណបក្សប្រជាជនកម្ពុជានឹងអនុវត្តចាប់ពីឆ្នាំ២០២៣ ក្នុងការផ្តល់កិច្ចគាំពារសង្គម ការអភិវឌ្ឍប្រទេសឱ្យរីកចម្រើន។ ឯកឧត្តមបានជម្រាបជូនបងប្អូនប្រជាពលរដ្ឋថាសូមបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សបង្កើតឡើងដោយប្រជាជន សម្រាប់ប្រជាជន និងដើម្បីប្រជាជន ហើយកម្មវិធីនយោបាយដែលគណបក្សប្រជាជនកម្ពុជាបានដាក់ចុះគឺឆ្លើយតបនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាពកលរដ្ឋគឺ ការថែរក្សាសុខសន្តិភាព ការអភិវឌ្ឍ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ កម្ពុជាដែលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សនិងជានាយករដ្ឋមន្ត្រី មានកិត្តិស័ព្ទល្បីល្បាញ មានកិត្យានុភាពជាតិ និងមានការរីកចម្រើនរុងរឿងលើគ្រប់វិស័យ, ពលរដ្ឋរស់នៅក្នុងសុខសន្តិភាព សុខដុមនីយកម្ម។

ឯកឧត្តម នេត្រ ភក្ត្រា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទឹកឈូ និងក្រុងបូកគោ បានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតសូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នានិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ ដើម្បីសម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំអភិវឌ្ឍប្រទេសឱ្យរីកចម្រើនកាន់តែខ្លាំងឡើងបន្ថែមទៀតក្រោមដំបូលនៃសន្តិភាព។ សន្តិភាពរយៈពេលជាង ២៤ ឆ្នាំមកនេះបានផ្តល់ឱកាសដល់កម្ពុជាក្នុងការកសាងប្រទេសឡើងវិញឱ្យមានការរីកចម្រើនខ្លាំងជាមួយកំណើនសេដ្ឋកិច្ចដ៏ខ្ពស់ កសាងខឿនសេដ្ឋកិច្ចរឹងមាំ ខឿនការពារជាតិ ខឿនសុខុមាលភាព និងផ្តល់កិច្ចគាំពារសង្គមព្រមទាំងកសាងនូវកេរ្តិ៍ឈ្មោះ និងកិត្យានុភាពជាតិខ្មែរឡើងវិញនៅលើឆាកអន្តរជាតិ។

ឯកឧត្តមបានលើកឡើងថា​បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍ!​ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដីដ៏ពេញលេញ!​ គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត គឺប្រជាជនកម្ពុជា ជាអ្នកឈ្នះ»។ ប្រជាពលរដ្ឋដែលបានជួបក្រុមឃោសនិកមានទឹកមុខប្រកបដោយក្តីសប្បាយរីករាយ និងបានប្រកាសបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា​ និងគាំទ្រសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីអនាគត។

អត្ថបទដែលជាប់ទាក់ទង