**លោក ម៉េ​ង​​ ស្រ៊ុន​​​​​ ​ដឹកនាំ​ក្រុម​ការងារចុះ​សួរ​សុខទុក្ខ​លោកស្រី តិច ស្រីភ័ស្ត ត្រូវជាភរិយារបស់ លោកព្រឹន្ទបាលឯក ផុន សុធារិទ្ធ​ កំពុងសម្រាកឆ្លងទន្លេនៅមន្ទីរពេទ្យគ្លីនិកក្បាលថ្នល់​​​ រាជធានី​ភ្នំពេញ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បរិច្ចាគ​ថវិកា​ចំនួន​​​ ១,១០៤.០០០រៀល​ ក្នុងការឧបត្ថម្ភ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន**អភិបាលខេត្តឧត្តរមានជ័យ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋជាគ្រួសារកងទ័ពជួរមុខចំនួន២៥០គ្រួសារ នៅតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ

កម្ពុជា-ចិនរៀបការសម្តែង Flash Mob “ខ្សែក្រវាត់និងផ្លូវ កម្ពុជាចិន ធ្វើដំណើរជាមួយគ្នា” នៅបរិវេណទីធ្លាខាងក្រោយសាលមហោស្រពចតុម្មុខរាជធានីភ្នំពេញ


ភ្នំពេញ៖ ដើម្បី អបអរសាទរ ខួបគម្រប់ ១០ឆ្នាំ នៃ ការ លើកឡើងនូវ គំនិតផ្ដួចផ្ដើម ខ្សែក្រវាត់និងផ្លូវ និង ខួបគម្រប់ ៦៥ឆ្នាំ នៃ ការ បង្កើត ចំណងការទូត កម្ពុជា-ចិន ក្រសួង វប្បធម៌និងវិចិត្រ សិល្បៈ សមាគមនិស្សិត កម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងវិទ្យុមិត្តភាពកម្ពុជាចិន នៃ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិម ចិន បាន សហការគ្នា រៀបចំការសម្ដែង Flash Mob “ខ្សែក្រវាត់និងផ្លូវ កម្ពុជា ចិន ធ្វើ ដំណើរ ជាមួយគ្នា អបអរសាទរ ខួបគម្រប់ ១០ឆ្នាំ នៃ ការ លើកឡើង នូវគំនិតផ្ដួចផ្ដើម ខ្សែក្រវាត់និងផ្លូវ និង ខួបគម្រប់ ៦៥ឆ្នាំ នៃ ការ បង្កើត ចំណង ការទូត កម្ពុជា-ចិន ” នា ថ្ងៃទី ០៧ ខែកក្កដា នៅ បរិវេណទីធ្លាខាងក្រោយសាលមហោស្រពចតុម្មុខ ។
បទចម្រៀង ចិន ដូច ជាបទ “Wo De Hao Xiong Di”(បងប្អូនល្អ) និងបទ”Shanghai Tan”(ឆ្នេរសៀងហៃ) និង ការសម្ដែង កម្មវិធី“ប្ដូររបាំងមុខ”របស់ សិល្បករចិន ព្រមទាំង“របាំក្ងោកប៉ៃលិន” និង“របាំ ឆៃយ៉ាំមិត្តភាពកម្ពុជាចិន ”ដែល សម្ដែង ដោយ ក្រុមសិល្បៈ នៃ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ទទួលបាន ការ អបអរសាទរ យ៉ាង ខ្លាំង ពី សំណាក់ យុវជន កម្ពុជាដែល បាន សិក្សា នៅ ប្រទេស ចិន ។ ការច្រៀងចម្រៀងរួមគ្នារវាងសិល្បករ និងទស្សនិកជនធ្វើ ឱ្យ បរិយាកាសកាន់ តែ សប្បាយរីករាយ ។
លោកឈាឆដា ភ័ក្រ្តប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចាត់ទុកថា ព្រឹត្តិការណ៍នេះ ពិតជាបានជំរុញដល់កិច្ចសហប្រតិបត្តិការរវាងកម្ពុជានឹងចិនកាន់តែរឹងមាំលើគ្រប់វិស័យ ជាពិសេសផ្នែកវប្បធម៌នៃប្រទេសទាំងពីរ។ ម៉្យាងវិញទៀតការរៀបចំនេះដើម្បី អបអរសាទរ ខួបគម្រប់ ១០ឆ្នាំ នៃ ការ លើកឡើងនូវគំនិតផ្ដួចផ្ដើម ខ្សែក្រវាត់និងផ្លូវ និងខួបគម្រប់ ៦៥ឆ្នាំ នៃការ បង្កើត ចំណង ការទូត កម្ពុជា-ចិន ”។
ក្នុងចំណោមទស្សនិកជនជាច្រើននាក់ ដែលបានចូលរួមព្រឹត្តិការណ៍ ដ៏មានសារសំខាន់នេះ លោក សាន្ត វណ្ណដេត បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើល និងរំភើបចិត្តយ៉ាងខ្លាំង ចំពោះការរៀបចំការសម្តែង Flash Mob “ខ្សែក្រវាត់និងផ្លូវ កម្ពុជាចិន ធ្វើដំណើរជាមួយគ្នា”នេះ ។
លោកបានបញ្ជាក់ថា បើនិយាយពីទំនាក់ទំនងរវាងកម្ពុជា និងចិន គឺយើងបាននឹកឃើញភ្លាមដល់ សម្តេចព្រះនរោត្តម សីហនុព្រះរតនកោដ្ឋ អតីតព្រះមហាក្សត្រកម្ពុជា ដែលទ្រង់ជាអ្នកបង្កើតឱ្យទំនាក់ទំនងការទូតរវាងកម្ពុជា និងចិនជាផ្លូវការកាលពី៦៥ឆ្នាំមុន។
សំឡេង៖ « ព្រះបាទសម្តេចព្រះនរោត្តម សីហនុព្រះរតនកោដ្ឋ គឺជាព្រះមហាវិរក្សត្រ ដែលពុំមានអ្នកណាមកជំនួសទ្រង់បាននៅក្នុងដួងចិត្តប្រជាជនខ្មែរឡើយ។ គ្រប់ពូជនៃចំណងមិត្តភាពកម្ពុជាចិន ដែលព្រះអង្គបណ្តុះចេញ ប្រៀបបានទៅនឹងដើមឈើមួយដើម បានឆ្លងកាត់ព្យុះភ្លៀងអស់រយៈពេល៦៥ឆ្នាំ ឥឡូវនេះ បានធំលូតលាស់ក្លាយជាដើមឈើដ៏ធំស្កឹមស្កៃ ។ មិត្តភាពកម្ពុជាចិនត្រូវតែស្នងបន្តពីមួយជំនាន់ទៅមួយជំនាន់ទៅមុខទៀត»។
សូមបញ្ជាក់ថា ប្រទេសកម្ពុជានិងចិនបានភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការជាមួយគ្នាកាលពីថ្ងៃទី១៩ ខែ កក្កដា ឆ្នាំ១៩៥៨។ រហូតមកដល់ពេលនេះការផ្លាស់ប្តូរទំនាក់ទំនងទេ្វភាគី បានបន្តនូវប្រវត្តិរឿងរ៉ាវជាគំរូល្អៗជាច្រើនក្នុងប្រវត្តិសាស្ត្រ ដែលត្រូវបានកូនចៅជំនាន់ក្រោយអនុវត្តបន្តពីមួយជំនាន់ទៅមួយជំនាន់ទៀត ៕

អត្ថបទដែលជាប់ទាក់ទង